វៀតណាមនិងអាមេរិកឯកភាពជំរុញការជំនះពុះពារលើផលវិបាកនៃសង្គ្រាម
|
វៀតណាមនិងអាមេរិកឯកភាពជំរុញការជំនះពុះពារលើផលវិបាកនៃសង្គ្រាម (congly.com.vn) |
Vovworld-នារសៀលថ្ងៃទី៤មិថុនានៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក
Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួប
សន្ទនាជាមួយលោកស្រី Kelly Magsamen ឧបការីស្ដីទីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក(ទទួលបន្ទុកបញ្ហាសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក)ក្នុងឱកាសលោកស្រី
មកបំពេញទស្សនកិច្ចនៅវៀតណាម។
នៅពិធីទទួលជួបសន្ទនានេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាង
នូវរាល់សមិទ្ធផលសហប្រតិបត្តិការល្អប្រសើរក្នុងទំនាក់ទំនងរវាងវៀតណាម-
អាមេរិក។ រីឯលោកស្រី Kelly Magsamen បានចាត់ទុកថា លើមូលដ្ឋានសហប្រតិបត្តិ
ការដែលមានស្រាប់នោះ ភាគីទាំងពីរត្រូវបង្កើនការចែករំលែកព័ត៌មានផ្លាស់ប្តូរ
គណៈប្រតិភូជាន់ខ្ពស់ អនុវត្តល្អអនុស្សារណៈការពារជាតិទ្វេភាគីដែលបានចុះ
ហត្ថលេខា រួមចំណែកលើកកំពស់ប្រសិទ្ធភាពសហប្រតិបត្តិការការពារជាតិ
ជំរុញការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម៕