វៀតណាមនិងអេមីរ៉ាតអារ៉ាប់រួម (UAE) ខិតខំនាំមកនូវប្រាក់ចំណូលឡើងដល់ ១០ពាន់លានដុល្លារអាមេរិក

(VOVWORLD) - បង្កើនទំហំពាណិជ្ជកម្មឡើងដល់ ១០ ពាន់ លានដុល្លារអាមេរិក គឺជាបញ្ហាគន្លឹះ នៅក្នុងកិច្ចពិភាក្សារវាងឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung ជាមួយ មេដឹកនាំ UAE ក្នុងអំឡុងទស្សនកិច្ចនៅ Abu Dhabi។ 
វៀតណាមនិងអេមីរ៉ាតអារ៉ាប់រួម (UAE) ខិតខំនាំមកនូវប្រាក់ចំណូលឡើងដល់ ១០ពាន់លានដុល្លារអាមេរិក - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ទទួលជួបជាមួយរដ្ឋមន្ត្រី ថាមពលនិងឧស្សាហកម្មលោក Suhail Mohammed Faraj Al Mazroui 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ  ឧបនាយករដ្ឋមន្រ្តីលោក  Trinh Dinh Dung បានទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស UAE លោក Sultan Bin Ahmed Al Jaber និងរដ្ឋមន្ត្រី ថាមពលនិងឧស្សាហកម្មលោក Suhail Mohammed Faraj Al Mazroui ។

នៅក្នុងជំនួបធ្វើការទាំងអស់នេះ ភាគីទាំងពីរបានផ្លាស់ប្តូររាល់វិធានការដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពលកកើតឡើងវិញ ប្រេងនិងហេដ្ឋារចនាសម្ព័ន្ធ។ UAE និងវៀតណាមបានចាត់ទុកគ្នាទៅវិញទៅមកថាជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគដ៏សំខាន់ផងដែរ។ ហេតុដូច្នេះ ភាគីទាំងពីរខិតខំប្រឹងប្រែង បង្កើនពាណិជ្ជកម្មទ្វេភាគីរវាង UAE និងវៀតណាមឲ្យឡើងដល់ ១០ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងចំនួន ៦,៣ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០១៧ ។

ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា UAE ជាដៃគូពាណិជ្ជ កម្មនិងវិនិយោគនាំមុខគេរបស់វៀតណាមនៅមជ្ឈឹមបូព៌ា ព្រមទាំងជឿជាក់ថា ប្រទេសទាំងពីរនឹងជំរុញយ៉ាងខ្លាំងក្លាកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនក្នុងរយៈពេលខាងមុខជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ