វៀតណាមនិងអៀរឡង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
|
អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានាធិបតី អៀរឡង់ លោក Michael Daniel Higgins |
(VOVworld)-នារសៀលថ្ងៃទី៨វិច្ឆិការ នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយប្រធានាធិបតី
អៀរឡង់ លោក Michael Daniel Higgins ដែលកំពុងមានដំណើរទស្សនកិច្ចថ្នាក់រដ្ឋ
នៅវៀតណាម។នៅក្នុងជំនួបនេះ លោក Nguyen Phu Trong មានបំណងចង់ឲ្យប្រ
ទេសទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ ជម្រុញកិច្ចសហប្រតិបត្តិការ
លើ គ្រប់វិស័យនិងពង្រឹងកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាអន្តរជាតិ។
រីឯខ្លួនវិញ ប្រធានាធិបតីអៀរឡង់បានចាត់ទុកថា ការរក្សាបរិយាកាសសន្តិ
ភាព ស្ថិរភាពដើម្បីការអភិវឌ្ឍន៍និរន្តរភាពជាបញ្ហាសំខាន់បំផុតរបស់ពិភពលោក
បច្ចុប្បន្ន ព្រមទាំងអះអាងនូវទស្សនដោះស្រាយជម្លោះលើសមុទ្រដោយសន្តិវិធី
ឈរលើមូល ដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ
ស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២។
ក៏នារសៀលថ្ងៃដដែល អញ្ជើញថ្លែងមតិក្នុងការជួបសម្តែងការគួរសមប្រធានា
ធិបតីអៀរឡង់ លោក Michael Daniel Higgins នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមមានបំណងជម្រុញកិច្ចសហ
ប្រតិបត្តិការមិត្តភាពលើគ្រប់វិស័យជាមួយអៀរឡង់។នាយករដ្ឋមន្ត្រីមានបំណងថា
អៀរឡង់នឹងស្នើរ EU ចុះហត្ថលេខានិងអនុម័តជាផ្លូវការកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីជាមួយវៀតណាមយ៉ាងឆាប់បំផុត៕