វៀតណាមនិងអាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាល
|
វៀតណាមនិងអាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាល |
(VOVworld)-នាថ្ងៃទី៣១ឧសភា ថ្លែងមតិក្នុងការជួបសន្ទនាជាមួយរដ្ឋមន្ត្រីវិទ្យា
សាស្ត្រនិងសិល្បៈរដ្ឋ Hessen ប្រទេសអាល្លឺម៉ង់ លោក Boris Rhein ដែលកំពុង មានដំណើរទស្សនកិច្ចនៅវៀតណាមនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Xuan Phuc បានស្នើរឲ្យរដ្ឋអំណាចរដ្ឋ Hessen បន្តផ្តល់អាហារូបករណ៍ សម្រាប់និស្សិតវៀតណាមដែលមកសិក្សារៀនសូត្រនិងស្រាវជ្រាវនៅទីនេះ ព្រម ទាំងបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាមហាវិទ្យាល័យរបស់រដ្ឋ Hessen
ជាមួយវៀតណាមផងដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បាន
ស្នើរឲ្យភាគីទាំងពីរ បន្តរាល់កិច្ចផ្លាស់ប្តូរសំដៅស្វែងរកឱកាសសហប្រតិបត្តិ
ការ លើវិស័យសេដ្ឋកិច្ច វប្បធម៌នាពេលខាងមុខព្រមទាំងបង្កលក្ខណៈងាយ
ស្រួល សម្រាប់សហគមន៍ជនវៀតណាមបានរស់នៅ រកស៊ីស្ថិរភាពនិងសម្រប
ខ្លួនចូល ក្នុងសហគមន៍ប្រទេសសាមី។
រដ្ឋមន្ត្រីលោក Boris Rhein ក៏បានចាត់ទុកថា វៀតណាមនិងអាល្លឺម៉ង់សុទ្ធ តែយកចិត្តទុកដាក់លើគោលនុយោបាយបណ្តុះបណ្តាលអប់រំជំនាន់វ័យក្មេង ជាពិសេសផ្តល់អាទិភាពបណ្តុះបណ្តាលវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា។នោះ
គឺជាមូលដ្ឋានសម្រាប់ប្រទេសទាំងពីរបង្កើតមហាវិទ្យាល័យវៀតណាម-អាល្លឺម៉ង់
នៅវៀតណាម៕