វៀតណាមនិងអាល្លឺម៉ង់រៀបចំកិច្ចប្រជុំនៃក្រុមគ្រប់គ្រងយុទ្ធសាស្ត្រលើកទី ៤
|
វៀតណាមនិងអាល្លឺម៉ង់រៀបចំកិច្ចប្រជុំនៃក្រុមគ្រប់គ្រងយុទ្ធសាស្ត្រលើកទី ៤ (VNA) |
(VOVworld) – អនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាល
អាល្លឺម៉ង់ នាថ្ងៃទី ១២ តុលា ឆ្នាំ ២០១៦ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក
Bui Thanh Son រួមជាមួយរដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់ លោក
Markus Ederer បានសហការធ្វើជាអធិបតីកិច្ចប្រជុំនៃក្រុមគ្រប់គ្រងយុទ្ធសាស្ត្រ
លើកទី ៤ នៅទីក្រុងហាណូយ។ នៅកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពអំពីទិស
ដៅនិងវិធានការណ៍សំដៅអភិវឌ្ឍន៍បណ្ដាគំរោងការណ៍និងផែនការសហប្រតិបត្តិ
ការរវាងវៀតណាមនិងអាល្លឺម៉ង់នាពេលខាងមុខ ជាពិសេសលើវិស័យកិច្ចសហ
ប្រតិបត្តិការនយោបាយយុទ្ធសាស្ត្រ ពាណិជ្ជកម្មនិងវិនិយោគ អប់រំនិងបណ្ដុះ
បណ្ដាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា យុត្តិធម៌និងច្បាប់។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son មានគោល
បំណងថា៖ ភាគីទាំងពីរនឹងបន្តជំរុញការខំប្រឹងប្រែងផ្សារភ្ជាប់និងជួយ
ឧបត្ថម្ភ សហគមន៍សហគ្រាសនៃប្រទេសទាំងពីរស្វែងរកឱកាសសហប្រតិ
បត្តិការ ឆ្លៀត យកឱកាសដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម
និងសហភាព អឺរ៉ុប (EVFTA) នាំមក។ រដ្ឋលេខាធិការអាល្លឺម៉ង់ លោក
Markus Ederer មានគោលបំណងថា៖ ភាគីទាំងពីរនឹងសហប្រតិបត្តិការ
យ៉ាងជិតស្និតថែមទៀត ក្នុងក្របខ័ណ្ឌសន្ទនានីតិរដ្ឋដំណាក់កាល ២០១៥
- ២០១៨ រវាង វៀតណាមនិងអាល្លឺម៉ង់។
ភាគីទាំងពីរឯកភាពជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីរវាងវៀតណាមនិងសហភាពអឺរ៉ុបយ៉ាងឆាប់ៗ អនុវត្តកិច្ចព្រមព្រៀង
ដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម- EU (PCA)
ប្រកប ដោយប្រសិទ្ធភាព គាំទ្រ EU ទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សាររបស់
វៀតណាម ឲ្យបានឆាប់ៗ៕