វៀតណាមនិងអូស្ត្រាលីចុះហត្ថលេខាលើលិខិតសម្តែងគំនិតស្តីពីកិច្ចសហប្រតិបត្តិការលើវស័យកសិកម្ម
(VOVWORLD) -នាថ្ងៃទី២១សីហា នៅទីក្រុង Can Tho ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀត ណាមនិងមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មអន្តរជាតិអូស្ត្រាលី (ACIAR) បានចុះហត្ថ លេខា លើលិខិតសម្តែងគោលគំនិត ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម យូរអង្វែង។
ទិដ្ឋភាពនៃពិធី |
យុទ្ធសាស្ត្រសហប្រតិបត្តិការរយៈពេល១០ឆ្នាំ នឹងនាំចេញទិសដៅ សម្រាប់វិស័យស្រាវជ្រាវនិងរាល់អាទិភាពផ្តល់ហិរញ្ញប្បទានសម្រាប់កម្ម វិធីស្រាវ ជ្រាវដំណាក់កាល២០១៧-២០២៧។ យុទ្ធសាស្ត្រថ្មីបើកចេញដំណើរការសម្រាប់ អូស្ត្រាលីនិងវៀតណាម ដើម្បីរួមសហការគ្នា ឈរលើស្មារតីនៃទំនាក់ទំនងដៃគូ សមភាព។ ក្នុងកិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្មរយៈពេល១០ឆ្នាំខាងមុខ ភាគីទាំងពីរនឹងរួមចំណែកផង ទទួលអត្ថប្រយោជន៍ផងលើកំណើនសេដ្ឋកិច្ច សន្តិ សុខរួមទាំងការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតទៀតផង។ នាពេលខាងមុខ ACIAR នឹងរួម សហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងដៃគូមួយចំនួនទៀតបន្ត ដោះស្រាយរាល់បញ្ហាក្នុងការអភិវឌ្ឍន៍កសិកម្មនៅវៀតណាម។ បណ្ឌិត Peter Horne អគ្គនាយកកម្មវិធីជាតិ ACIAR បានលើកច្បាស់ថា៖
“កិច្ចសហប្រតិបត្តិការដោយឈរលើស្មារតីសហកសាង សហហិរញ្ញប្បទាន និងរួម គ្នា ប្រមូលផ្តុំប្រភពកម្លាំងដទៃ។ ម្យ៉ាងវិញទៀត បង្កើនថែមទៀតសមត្ថភាពស្រាវ ជ្រាវ មិនត្រឹមតែសម្រាប់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេសនានាក្នុង តំបន់រួមផលប្រយោជន៍ដូចគ្នាទៀត ផង”៕