វៀតណាមនិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច

(VOVWORLD) -នាព្រឹកថ្ងៃទី៤ខែមេសា នៅទីក្រុង Pleiku បានប្រព្រឹត្តទៅសិក្ខាសាលា ស្តីពី “ស្ថាបនា ខ្សែសង្វាក់តម្លៃសំខាន់សម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម-អូស្ត្រាលី”។ 
វៀតណាមនិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា

សិក្ខាសាលានេះ សំដៅឧទ្ទេសនាមការស្រាវជ្រាវទាក់ទិននឹងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ផលិតបន្លែ អនាម័យនិងគម្រោងការមានសក្កានុភាពដែលនឹងបានវិនិយោគនៅខេត្ត Gia Lai ផងដែរ។ ទន្ទឹមជាមួយគ្នានោះ បង្កើតបរិយាកាសតភ្ជាប់ជាមួយវិនិយោគិននានារបស់ អូស្ត្រាលីនិងខេត្ត Gia Lai ឲ្យចូលរួមក្នុងខ្សែសង្វាក់តម្លៃសកលលោក ក្នុងក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ តាមនោះ អំពាវនាវវិនិយោគិននិងសហគ្រាសវៀត ណាមនិងអូស្ត្រាលី មកខេត្ត Gia Lai ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការនិងវិនិយោគ។

        នៅក្នុងសិក្ខាសាលានេះបានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើអនុ ស្សារណៈរវាង ក្រុមប្រឹក្សាសហគ្រាសវៀតណាម-អូស្ត្រាលីជាមួយរដ្ឋអំណាចនិងសហគ្រាសមួយ ចំនួនរបស់ខេត្ត Gia Lai។ នេះជាបុព្វបទសំខាន់ ដើម្បីសហគ្រាសអូស្ត្រាលីមកខេត្ត Gia Lai ធ្វើការវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ