វៀតណាមនិងអូស្ត្រាលីរៀបចំកិច្ចសន្ទនាលើវិស័យការទូតនិងការពារជាតិ

(VOVworld) - នាថ្ងៃទី២១ វិច្ឆិកា វៀតណាមនិងអូស្ត្រលីបានរៀបចំកិច្ចសន្ទនា
យុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្រ្តីការបរទេស-ការពារជាតិលើកទី៤នៅរដ្ឋធានីហាណូយ
របស់វៀតណាម។គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីការពារប្រទេស
លោក Nguyen Chi Vinh និងអនុរដ្ឋមន្រ្តីការបរទេសលោក Dang Dinh Quy ខណៈដែល
គណៈប្រតិភូអូស្ត្រាលីដឹកនាំដោយអនុរដ្ឋមន្ត្រីការពារជាតិ លោកស្រី Rebecca
Skinner និងអនុរដ្ឋមន្រ្តីការបរទេសលោក Gary Quinlan បានចូលរួមកិច្ចសន្ទនា។
វៀតណាមនិងអូស្ត្រាលីរៀបចំកិច្ចសន្ទនាលើវិស័យការទូតនិងការពារជាតិ - ảnh 1
ទិដ្ឋភាពនៃកិច្ចសន្ទនានេះ (រូបថត៖tgvn.com.vn)

នៅទីនេះ ភាគីទាំងពីរបានអះអាងថា នឹងជំរុញកិច្ចសហការនិងកិច្ចសហ
ប្រតិបតិ្តការលើគ្រប់វិស័យ។អូស្ត្រាលីអះអាងថា នឹងគាំទ្រនិងជួយឧបត្ថម្ភវៀត
ណាមក្នុង ឋានៈជាប្រទេសម្ចាស់ផ្ទះឆ្នាំ APEC ២០១៧។ភាគីទាំងពីរឯកភាពលើ
ការពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការនៅអង្គការតំបន់ដូចជាអាស៊ានជាន់ខ្ពស់
អាស៊ី ខាងកើត (EAS) វេទិកាតំបន់អាស៊ាន (ARF) វេទិកាសន្តិសុខសមុទ្រអាស៊ាន
បើក ទូលាយ (EAMF) និងសន្និសីទរដ្ឋមន្រ្តីការពារជាតិអាស៊ានបើកទូលាយ
(ADMM+)។
ភាកីទាំងពីរបានលើកត្រដែតនូវសារៈសំខាន់នៃការរក្សាសន្តិភាពនិងស្ថិរភាព
ធានាសន្តិសុខ សុវត្ថិភាព សេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍នៅតំបន់
ព្រមទាំងសង្កត់ធ្ងន់ទៅលើការគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា 
អ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២។វៀតណាមនិងអូស្ត្រាលីឯកភាពលើការ
បង្កើនការចែករំលែកព័ត៌មានជំរុញកិច្ចសហប្រតិបតិ្តការប្រឆាំងបទល្មើសឆ្លងដែន
 លទ្ធិភេរវកម្ម ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ សហការធានាសន្តិសុខ
ប្រភពទឹកហើយប្រើប្រាស់ដោយនិរន្តរភាពនូវប្រភពទឹកពីទន្លេមេគង្គ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ