វៀតណាមនិងអូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលកម្មាភិបាលជាន់ខ្ពស់

(VOVWORLD) - នាថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ សាស្រ្តាចារ្យ បណ្ឌិត Nguyen Xuan Thang ប្រធានបណ្ឌិតសភានយោបាយជាតិហូជីមិញ បានទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់អូស្រ្តា លីប្រចាំនៅវៀតណាមលោក Craig Chittick ។ 
វៀតណាមនិងអូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលកម្មាភិបាលជាន់ខ្ពស់ - ảnh 1 ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សកម្មភាពបណ្តុះបណ្តាលនិងបំប៉នកម្មាភិបាលជាន់ខ្ពស់របស់វៀតណាម

នៅទីនេះសាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang បានប្រគល់មេដាយអនុស្សាវរីយ៍  “ដើម្បីបុព្វហេតុបណ្តុះបណ្តាលនិងបំប៉នទ្រឹស្ដីនយោ បាយ” របស់បណ្ឌិតសភានយោ បាយជាតិហូជីមិញ ជូនចំពោះ លោកឯកអគ្គរដ្ឋទូត Craig Chittick ដែលលោកបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពស្រាវជ្រាវ និងបង្ហាត់បង្រៀនរបស់បណ្ឌិតសភាផងដែរ។

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតលោក  Craig Chittick បានតាងនាមក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី អនុប្រធាននៃបណ្ឌិតសភានយោបាយជាតិហូជីមិញ លោក Nguyen Duy Bac តំណាងបណ្ឌិតសភានយោបាយជាតិហូជីមិញបានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សកម្មភាពបណ្តុះបណ្តាលនិងបំប៉នកម្មាភិបាលជាន់ខ្ពស់របស់វៀតណាម។

លោកឯកអគ្គរដ្ឋទូត Craig Chittick ជឿជាក់ថា បណ្ដាអ្នកជំនាញជាន់ខ្ពស់របស់អូស្ត្រាលីដែលមកវៀតណាមតាមរយៈអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកក្នុងការបណ្ដុះបណ្ដាលកម្មាភិបាលជាន់ខ្ពស់វៀតណាម និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលអនាគតជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ