វៀតណាមនិងអ៊ូសបេគីស្ថាន ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
(VOVWORLD) - នារសៀលថ្ងៃទី ១៩ មីនា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្ម និងឧស្សាហ កម្មវៀតណាម (VCCI) បានជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងគណៈ ប្រតិភូធុរកិច្ចអ៊ូសបេគីស្ថាន ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ក្នុងជំនួបនេះ ភាគីទាំងពីរបានចាត់ទុកថា ទំហំពាណិជ្ជកម្មប្រមាណ ១៧០លាន ដុល្លារអាមេរិកក្នុងមួយឆ្នាំ រវាងវៀតណាម និងអ៊ូសបេគីស្ថាន គឺមិនទាន់សក្តិសមនឹង ទំនាក់ទំនងនយោបាយល្អប្រសើរ និងសក្ដានុពលសហប្រតិបត្តិការល្អរវាងប្រទេស ទាំងពីរនៅឡើយ។ យោងតាមប្រធាន VCCI លោក Pham Tan Cong ប្រទេសទាំងពីរ នៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ដោយសារអ៊ូសបេ គីស្ថាន គឺជាប្រទេសនាំចេញកប្បាសធំជាងគេទី ៣ នៅលើពិភពលោក ខណៈដែល វៀតណាមត្រូវការនាំចូលកប្បាសក្នុងបរិមាណធំ ដើម្បីបម្រើឧស្សាហកម្មវាយនភណ្ឌ ក្នុងស្រុក។ វៀតណាមមានផលិតផលឧស្សាហកម្ម និងទំនិញប្រើប្រាស់ជាច្រើន ប្រភេទដូចជាតែ កាហ្វេ អាហារសមុទ្រ... ដែលអាចបំពេញតម្រូវការនាំចូលរបស់ អ៊ូសបេគីស្ថាន។ មេដឹកនាំ VCCI ក៏បានចាត់ទុកថា អ៊ូសបេគីស្ថានជាច្រកទ្វារឈាន ចូលទីផ្សារចំនួនប្រជាជន ៥០០ លាននាក់នៅតំបន់អាស៊ីកណ្តាល។ ដូច្នេះ VCCI និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ូសបេគីស្ថាននឹងចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបត្តិការនាពេលឆាប់ៗនេះ ជំរុញការបង្កើតក្រុមប្រឹក្សាធុរកិច្ច វៀតណាម-អ៊ូសបេគីស្ថាន។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអ៊ូសបេគីស្ថាន លោក Bakhtiyor Saidov និងថ្នាក់ដឹកនាំសមាគមសហគ្រាសនិងសម្ព័ន្ធក្រុមហ៊ុនធំៗជាង ៤០ របស់អ៊ូសបេ គីស្ថានបានអះអាងពីការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម ដោយសង្កត់ធ្ងន់ថា សហគ្រាសវៀតណាមអាចរកឃើញឱកាសសហប្រតិបត្តិការ ជាមួយអ៊ូសបេគីស្ថានលើវិស័យដូចជា៖ ថាមពល ការផលិតម៉ាស៊ីន សារធាតុគីមី ស្បែកជើង ឧស្សាហកម្មម្ហូបអាហារ និងការកែច្នៃឈើ៕