វៀតណាមនិងអេស្បាញខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៥ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសកម្មភាពក្នុងឱកាសនៃកិច្ចប្រជុំកំពូល អបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - សហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែល ហ្ស៊ិក នាថ្ងៃទី ១៤ ធ្នូ (ម៉ោងក្នុងស្រុក) លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានជួបសមភាគីអេស្ប៉ាញលោក Pedro Sánchez Castejón។ 
វៀតណាមនិងអេស្បាញខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៥ ពាន់លានដុល្លារអាមេរិក - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez Castejón។ រូបថត៖ Vu Khuyen/VOV

នៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ និងឆ្លៀតយកឱ្យបានល្អនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដោយខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល  ២-៣ ឆ្នាំខាងមុខ; ពន្លឿនការអនុវត្តគម្រោងលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍; បន្តបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការពារជាតិ និងបរិស្ថាន ...។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យអេស្ប៉ាញមានសំឡេងសកម្មដើម្បីឲ្យ EU ដក “កាតលឿង” យ៉ាងឆាប់ៗ សម្រាប់ជលផលវៀតណាម។

រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Pedro Sánchez Castejón បានសន្យាថា អេស្បាញក្នុងនាមជាប្រធានសហភាពអឺរ៉ុបវិលជុំ ក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២៣ អេស្បាញនឹងជំរុញឱ្យបណ្តាប្រទេស EU ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA); គោរពអញ្ជើញវៀតណាមឱ្យចូលរួមក្នុង "សម្ព័ន្ធអន្តរជាតិដើម្បីឆ្លើយតបនឹងគ្រោះរាំងស្ងួត" ដែលផ្តួចផ្តើមដោយប្រទេសអេស្ប៉ាញ និងសេណេហ្គាល់; បន្តបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក្នុងវិស័យផ្លាស់ប្តូរឌីជីថល និងថាមពលកកើតឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ