វៀតណាមនិងអេហ្ស៊ីបនឹងធ្វើជាសក្សីលើសកម្មភាពសហប្រតិបត្តិការជាច្រើនក្រោយកូវីដ ១៩

(VOVWORLD) - នាថ្ងៃទី ៣០ ខែធ្នូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប Tran Thanh Cong បានចូលរួមកម្មវិធី “សួស្តីឆ្នាំថ្មីឆ្នាំ ២០២២” របស់វិទ្យុជាតិអេហ្ស៊ីប។ 

លោកឯកអគ្គរដ្ឋទូតបានពិនិត្យមើលឡើងវិញ សមិទ្ធិផលលេចធ្លោរបស់វៀតណាមក្នុងឆ្នាំកន្លង មក ព្រមទាំងបទពិសោធន៍របស់ខ្លួនក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។

ទាក់ទិននឹងកិច្ចការបរទេស លោកឯកអគ្គរដ្ឋទូត Tran Thanh Cong បានសង្កត់ធ្ងន់ថា វៀតណាមអភិវឌ្ឍន៍ទំនាក់ទំនងការបរទេសយ៉ាងខ្លាំងក្លា និងចូលរួមយ៉ាងសកម្មក្នុងជីវភាពរបស់សហគមន៍អន្តរជាតិ។ វៀតណាមបានបោះជំហានយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទាំងនេះឱ្យកាន់តែស៊ីជម្រៅ មានការទុកចិត្តនយោបាយខ្ពស់។  ទំនាក់ទំនងទ្វេភាគីនិងពហុភាគីទាំងនោះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្រួបបង្រួមនូវបរិយាកាសសន្តិភាពនិងស្ថិរភាព និងបង្កើតលក្ខខណ្ឌអន្តរជាតិអំណោយផលសម្រាប់ការកសាង និងការពារជាតិ។

ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូត Tran Thanh Cong បានអះអាងសារជាថ្មីថា កិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងអេហ្ស៊ីបបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជាប្រចាំអំពីបញ្ហាអន្តរជាតិនិងតំបន់ ហើយធ្វើការយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌនៃអង្គការអន្តរជាតិ ដើម្បីសម្រេចបានផលប្រយោជន៍រួម។ លោកឯកអគ្គរដ្ឋទូត Tran Thanh Cong ជឿជាក់ថា ដោយមានទំនាក់ទំនងល្អ ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងកាន់តែជោគជ័យ កិច្ចសហប្រតិបត្តិការកាន់តែសំខាន់ និងមានប្រសិទ្ធភាព។ បន្ទាប់ពីជំងឺរាតត្បាតត្រូវបានគ្រប់គ្រង ប្រទេសទាំងពីរនឹងពង្រឹងខ្លាំងថែមទៀតលើការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ