វៀតណាមនិងឥណ្ឌាចែករំលែកចក្ខុវិស័យរួមឈានដល់គោលដៅយុទ្ធសាស្ត្រថ្មី

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានចែករំលែកអំពីសមិទ្ធិផលលេចធ្លោរបស់ វៀតណាមក្រោយរយៈពេលជិត ៤០ ឆ្នាំអនុវត្តន៍បុព្វហេតុផ្លាស់ប្ដូរថ្មី ក្នុងនោះ វៀត ណាមជាប្រទេសមួយក្នុងចំណោមប្រទេសមានទំហំ GDP ធំជាងគេទាំង៣៥ លើ ពិភពលោក និងជាប្រទេសមួយក្នុងចំណោមប្រទេសមានពាណិជ្ជកម្មឈានមុខគេទាំង ២០; ស្ថិតនៅក្នុងជម្រើសកំពូលប្រទេសទាំង ៤៦ ដែលមានសន្ទស្សន៍នវានុវត្តន៍ ឈានមុខគេ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា នាល្ងាចថ្ងៃទី១ ខែសីហា នាយករដ្ឋមន្ត្រីវៀត
ណាមលោក Pham Minh Chinh បានថ្លែងសុន្ទរកថាដោយមាន ចំណងជើងថា “ពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឥណ្ឌា ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតំបន់មហាសមុទ្រ ឥណ្ឌូ-អាស៊ី-ប៉ាស៊ីហ្វិក និងសកលលោក” នៅឯក្រុមប្រឹក្សាឥណ្ឌាទទួលបន្ទុកកិច្ចការ ពិភពលោក (ICWA)។
វៀតណាមនិងឥណ្ឌាចែករំលែកចក្ខុវិស័យរួមឈានដល់គោលដៅយុទ្ធសាស្ត្រថ្មី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានថ្លែងសុន្ទរកថានៅឯក្រុមប្រឹក្សាឥណ្ឌាទទួលបន្ទុកកិច្ចការ ពិភពលោក (ICWA)។ (រូបថត៖ VOV)
និយាយអំពីទ្រឹស្តីនៃគោលមាគ៌ាផ្លាស់ប្ដូរថ្មីនៅវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា វៀតណាមផ្តោតសំខាន់លើការអនុវត្តគោល នយោបាយចំនួន ៦ ក្នុងនោះមានគោលនយោបាយកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្ម ជាមិត្ត ដៃគូដែលអាចទុកចិត្តបាន ជាសមាជិក ដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដើម្បីគោលដៅសន្តិភាព កិច្ច សហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក; អនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសដែលសម្បូរដោយអត្តសញ្ញាណ "ការទូតដើមឫស្សី៖ ឫសរឹងមាំ ដើមតឹង មែកបត់បែន"។
ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីបានចែករំលែកអំពីសមិទ្ធិផលលេចធ្លោរបស់ វៀតណាមក្រោយរយៈពេលជិត ៤០ ឆ្នាំអនុវត្តន៍បុព្វហេតុផ្លាស់ប្ដូរថ្មី ក្នុងនោះ វៀត ណាមជាប្រទេសមួយក្នុងចំណោមប្រទេសមានទំហំ GDP ធំជាងគេទាំង៣៥ លើ ពិភពលោក និងជាប្រទេសមួយក្នុងចំណោមប្រទេសមានពាណិជ្ជកម្មឈានមុខគេទាំង ២០; ស្ថិតនៅក្នុងជម្រើសកំពូលប្រទេសទាំង ៤៦ ដែលមានសន្ទស្សន៍នវានុវត្តន៍ ឈានមុខគេ។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់សម្រេចបានប្រមាណ ៤៣០០ ដុល្លារអាមេរិក (ឆ្នាំ២០២៣) កើនឡើងជិត ៦០ ដងបើធៀបនឹងពេលចាប់ផ្ដើមបុព្វហេតុ ផ្លាស់ប្ដូរថ្មី។ កំណើនសេដ្ឋកិច្ចជាមធ្យមទទួលបានជាង ៦,៥% ក្នុងមួយឆ្នាំ ដែលស្ថិត នៅក្នុងក្រុមប្រទេសដែលមានអត្រាកំណើនខ្ពស់នៅក្នុងតំបន់ និងពិភពលោក។ សុខុមាលភាពសង្គម ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង; នយោបាយសង្គម មានស្ថិរភាព; ការពារជាតិ និងសន្តិសុខត្រូវបានពង្រឹងនិងពង្រីក; កិច្ចការបរទេស និង សមាហរណកម្មអន្តរជាតិត្រូវបានជំរុញយ៉ាងខ្លាំង ហើយសម្រេចបានលទ្ធផល សំខាន់ៗជាច្រើន។
ចំពោះទំនាក់ទំនងការទូតរវាងវៀតណាមនិងឥណ្ឌា លោកនាយករដ្ឋមន្ត្រីមាន ជំនឿយ៉ាងមុតមាំថា យថាទស្សន៍ដ៏ភ្លឺស្វាងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្ត “រីកដុះដាលក្រោមផ្ទៃមេឃសន្តិភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ