វៀតណាមនិងឥណ្ឌូនេស៊ីបង្កើនការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការ
(VOVWORLD) -នាថ្ងៃទី ១២ ខែវិច្ឆិកា នៅប្រទេសឥណ្ឌូនេស៊ីឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាម ប្រចាំនៅឥណ្ឌូនេស៊ី លោក Pham Vinh Quang បានអញ្ជើញជួបសំដែងការគួរសមអនុប្រធានាធិបតីឥណ្ឌូនេស៊ី លោក Jusuf Kalla។
ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាម ប្រចាំនៅឥណ្ឌូនេស៊ី លោក Pham Vinh Quang និងអនុប្រធានាធិបតីឥណ្ឌូនេស៊ី លោក Jusuf Kalla( Hải Ngọc/TTXVN) |
នៅក្នុងជំនួបនេះ លោក Pham Vinh Quang បានអបអរសាទរចំពោះ ប្រទេសឥណ្ឌូនេស៊ី ដែលបានរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍អន្តរជាតិ ធំៗនាពេលកន្លងទៅ ដោយរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់រូបភាព និងតួនាទីរបស់ឥណ្ឌូនេស៊ីនៅក្នុងតំបន់ ក៏ដូចជាលើពិភពលោកផងដែរ។ លោក Pham Vinh Quang បានសាកសួរសុខទុក្ខ និងចួករួមរំលែកទុក្ខចំពោះ អនុប្រធានាធិបតី លោក Jusuf Kakaa អំពីការខូចខាតទាំងអាយុជីវិត និងទ្រព្យសម្បត្តិក្នុងគ្រោះថ្នាក់ និងគ្រោះធម្មជាតិនាពេលកន្លងទៅ។
ចំណែកឯអនុប្រធានាធិបតីឥណ្ឌូនេស៊ីវិញ លោក Jusuf Kakaa បាន សម្ដែងក្ដីសម្បាយរីករាយចំពោះការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងប្រទេសទាំងពីរក្នុងរយៈពេល ៦០ ឆ្នាំកន្លងទៅ ព្រមទាំងអះអាងថាឥណ្ឌូនេស៊ីនិងរួមសហការយ៉ាងល្អប្រសើរជាមួយវៀតណាម ក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ព្រមទាំងពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីផងដែរ៕