វៀតណាមនិងឥណ្ឌាបើកទូលាយកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានផ្សព្វផ្សាយ

វៀតណាមនិងឥណ្ឌាបើកទូលាយកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានផ្សព្វផ្សាយ - ảnh 1
រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Nguyen Bac Son បានជួបចរចារ ជាមួយរដ្ឋមន្ត្រីផ្សព្វផ្សាយនិងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា Kapil Sibal (vietnamplus.vn)


        VOV-រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Nguyen Bac
Son បាន​ជួបចរចារជាមួយរដ្ឋមន្ត្រីផ្សព្វផ្សាយនិងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា Kapil
Sibal នាថ្ងៃ​ទី​៤កក្កដា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅឥណ្ឌា។ នៅ​ការ​
ចរចារ រដ្ឋមន្ត្រី Sibal បានវាយតំលៃវៀតណាមជាដៃគូសំខាន់របស់ឥណ្ឌានៅដំបន់
​អាស៊ី-អាគ្នេយ៍និង​សង្កត់ធ្ងន់ថា​ការចុះហត្ថលេខាលើឯកសារអនុស្សារណៈ (MoU)
ចំនួន២អំពីកិច្ច​សហប្រតិបត្តិការបច្ចេកវិទ្យាព័ត៌មានលើកនេះគឺជាការបោះជំហាន
លោតផ្លោះក្នុងទំនាក់​ទំនងសហប្រតិបត្តិការទ្វេភាគី។ ​ក្រោយពេលចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀងទាំងនោះ ក្រសួងទាំងពីរនឹងមានមូលដ្ឋានដើម្បីបង្កើនកិច្ច
​សហប្រតិបត្តិការ សហគមន៍អង្គភាព​អាជីវកម្មនៃប្រទេសទាំងពីរនឹងអនុវត្តកិច្ច
ព្រម​ព្រៀង​សហប្រតិបត្តិការយ៉ាងឆាប់រហ័ស។ ក្នុងពេលនោះ រដ្ឋមន្ត្រី​Nguyen Bac
Son បានអះអាងថា​វៀតណាមត្រៀមខ្លួនជាស្រេច​ធ្វើ​ជា​ស្ពានតភ្ជាប់សំរាប់ឥណ្ឌា​ជ្រៀតចូលបណ្ដាទីផ្សារអាស៊ី-អាគ្នេយ៍ក៏ដូចជាកូរ៉េខាង​ត្បូងនិងជប៉ុន។ បញ្ចប់​ការ​
ចរចារ​រដ្ឋមន្ត្រីទាំង២រូបបានស្នើរបង្កើតគណៈកម្មាធិការចំរុះ​មួយ​ចំណុះវិស័យចំនួន​៣គឺបច្ចេកវិទ្យាព័ត៌មាននិងប្រៃសណីដើម្បីបង្កើតក្របខ័ណ្ឌ​ធ្វើ​ការ​ងារសំដៅជំរុញ
កិច្ចព្រមព្រៀងសហប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ