វៀតណាមនិងឥណ្ឌាបង្កើនកិច្ចសហប្រតិបតិ្តការកសិកម្ម

វៀតណាមនិងឥណ្ឌាបង្កើនកិច្ចសហប្រតិបតិ្តការកសិកម្ម - ảnh 1
ជំនួបធ្វើការរវាងភាគីទាំងពីរ (រូបថត៖TTXVN)

(VOVworld) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឥណ្ឌា នាថ្ងៃទី៣០ កញ្ញា
គណៈប្រតិភូក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម ដឹកនាំដោយអនុរដ្ឋ
មន្រ្តីលោក Vu Van Tam បានមានជំនួបធ្វើការជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្មឥណ្ឌា
លោក Sanjeev Balyan។ភាគីទាំងពីរបានឯកភាពថា ចាំបាច់ត្រូវជំរុញការបង្កើតក្រុម
ការងាររួមដើម្បីត្រួតពិនិត្យលើឱកាសសហប្រតិបតិ្តការ ខ្លឹមសារដែលបានចុះហត្ថ
លេខានិងដោះស្រាយរាល់ការពាន់ព័ន្ធក្នុងការផ្លាស់ប្ដូរកសិផលរវាងប្រទេសទាំង
ពីរ។រដ្ឋមន្រ្តី Balyan បានជឿជាក់ថា វៀតណាមនិងឥណ្ឌាមាន ឱកាសសហប្រតិ
បតិ្តការជាច្រើនក្នុងវិស័យកសិកម្ម ជាពិសេសគឺផ្នែកចិញ្ចឹមសត្វ ដាំដំណាំ ហើយ
ត្រៀមខ្លួនជាស្រេចផ្លាស់ប្ដូរបទពិសោធន៍ជាមួយវៀតណាមក្នុង ផ្នែកទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ