វៀតណាមនិងឥណ្ឌាមានគ្រឹះរឹងមាំសម្រាប់បើកទូលាយកិច្ចសហប្រតិបត្តិការ
(VOVworld)- វៀតណាមនិងឥណ្ឌាមានគ្រឹះរឹងមាំសម្រាប់បើកទូលាយថែមទៀត
កិច្ចសហប្រតិបត្តិការទ្វេភាគី។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh នៅក្នុងការជួបសំណះសំណាលនិងជួប
ប្រាស្រ័យជាមួយអ្នកយកព័ត៌មានបរទេសនិងប្រទេសសាមី ស្តីពីការអភិវឌ្ឍន៍
របស់វៀតណាម ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការ ដែគូយុទ្ធសាស្ត្ររវាងប្រ
ទេសទាំងពីរ វៀតណាមនិងឥណ្ឌា។ នៅក្នុងជំនួបនេះ លោក Ton Sinh Thanh
បានផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានស្តីពីបញ្ហាជាច្រើន ក្នុងនោះ
ផ្តោតសំខាន់លើទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឥណ្ឌានិង
បញ្ហាសមុទ្រខាងកើត។ស្តីពីបញ្ហាសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូតបានអះ
អាងថា វៀត ណាមគាំទ្រនិងបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប្រទេស
ទាំងអស់ ជម្រុញការដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ក្នុង
នោះមាន អនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ (UNCLOS ) ឆ្នាំ១៩៨២តាមនោះ
មិនប្រើ ប្រាស់ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ដោះស្រាយជម្លោះដោយ
សន្តិវិធី៕