វៀតណាមនិងឥណ្ឌាឯកភាពបង្កើនទំនាក់ទំនងលើគ្រប់វិស័យ

វៀតណាមនិងឥណ្ឌាឯកភាពបង្កើនទំនាក់ទំនងលើគ្រប់វិស័យ - ảnh 1
វៀតណាមនិងឥណ្ឌាឯកភាពបង្កើនទំនាក់ទំនងលើគ្រប់វិស័យ

          (VOV)_នាថ្ងៃទី២៨ តុលា នៅក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី  ឥណ្ឌា 
លោកNarenda Modi នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអះ
អាងថា៖វៀតណាមគាំទ្រគោលនយោបាយឆ្ពោះទៅខាងកើត​របស់ឥណ្ឌា ដែលក្នុងនោះ 
វៀតណាមជាសរសរសំខាន់មួយ និងជាគោល​នយោបាយផ្សាភ្ជាប់លើគ្រប់
វិស័យ រវាងឥណ្ឌានៅក្នុងតំបន់។ នាយក​រដ្ឋមន្ត្រី​ Nguyen Tan Dung និងនាយករដ្ឋ
មន្ត្រី ​Narenda Modi បានអះអាង​នូវការសន្យាអភិវឌ្ឍន៍លើគ្រប់វិស័យទំនាក់ទំនង
ដៃគូយុទ្ធសាស្ត្ររវាង​ប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរ
គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញខ្លាំងការផ្លាស់ប្តូរ និងសហប្រតិបត្តិការ…លៗ 

          ស្ដីពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅ​លើសារ
សំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព​នាវាចរណ៍ និងអាកាចរណ៍
នៅសមុទ្រខាងកើត។ នាយករដ្ឋមន្ត្រី ​Narenda Modi បានអះអាងថា៖ ឥណ្ឌាគាំទ្រ
ការធានាសិទ្ធិ និងផលប្រយោជន៍ត្រឹម​ត្រូវរបស់បណ្ដាប្រទេស នៅសមុទ្រខាងកើត
 គាំទ្រការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ផ្អែកទៅលើគ្រឹះ
ដ្ឋានច្បាប់អន្តរជាតិ។

          ក៏ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានធ្វើជា​កសិល
សាក្សី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗ ដូចជា៖ 
កម្មវិធីផ្លាស់ប្តូរវប្បធម៌ដំណាក់កាល ២០១៥-២០១៧ ​អនុស្សារណះយោគយល់
គ្នាស្ដីអំពីកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេង​វៀតណាម និងស្ថានីយ៍ផ្សាយ
សម្លេងទូទាំងឥណ្ឌា…លៗ។

          ថ្លែងមតិនៅក្នុងសន្និសីទកាសែតបន្ទាប់ពីជំនួបសន្ទនា នាយករដ្ឋមន្ត្រី​ 
Nguyen Tan Dung  បានអះអាងថា៖ 

          “ វៀតណាមឯកភាពជាមួយគោលដៅលើកកំពស់តំលៃប្រាក់​ពាណិជ្ជកម្ម
ទ្វេភាគីឡើងដល់ ១៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២០ ​និងខំប្រឹងប្រែង
អោយបានកាន់តែខ្ពស់ថែមទៀត បង្កលក្ខណះងាយស្រួលដល់បណ្ដាអង្គ​ភាព
អាជីវកម្មនៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ពាណិជ្ជ
កម្ម និងវិនិយោគ។ វៀតណាមសន្យាបង្កើនការលើកទឹកចិត្តបណ្ដាអង្គភាពអាជីវ
កម្មសកម្មចូលរួមកម្មវិធី៖ ផលិតកម្មនៅឥណ្ឌា របស់ឥណ្ឌាដែរ។”។

         បន្ទាប់ពីជំនួបចរចារ ភាគីទាំងពីរបានអនុម័តលើសេចក្តីថ្លែងការរួម ស្តីពី
 ដំណើរទស្សនកិច្ចជាផ្លូវការប្រទេសឥណ្ឌារបស់នាយករដ្ឋមន្រ្តីលោក​ Nguyen
Tan Dung ។​ក្នុងសេចក្តីថ្លែងការនេះ លោក Nguyen Tan Dung និងសមភាគី
 ឥណ្ឌា បានគាំទ្រចំពោះរាល់ជំហានអភិវឌ្ឍន៍នៃទំនាក់ទំនងដែគូរយុទ្ធសាស្រ្ត
 វៀតណាម-ឥណ្ឌា ព្រមទាំង​ឯកភាពចាត់ទុកថា​ទំនាក់ទំនងដៃគូយ៉ាងខ្លាំងក្លារ
 រវាងឥណ្ឌានិងវៀតណាម នឹងនាំមកនូវសន្តិភាព ភាពសម្បូរុងរឿង និងស្ថិរភាព
 សម្រាប់ប្រជាជននៃប្រទេសទាំងពីរក៏ដូចជាក្នុងតំបន់។  លោក Nguyen Tan
Dung បានគាំទ្រ ចំពោះការវិនិយោគរបស់បណ្តាក្រុមហ៊ុនឥណ្ឌាចូលវៀតណាម
 និងអះអាងនូវការសន្យារបស់វៀតណាមថា នឹងបង្កលក្ខណៈងាយស្រួល
សម្រាប់បណ្តាវិនិយោគិនឥណ្ឌាផងដែរ។

        នាយករដ្ឋន្រ្តីទាំងពីររូប បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ
និង ការរួមផ្សំរវាងប្រទេសទាំងពីរនៅបណ្តាវេទិការតំបន់និងអន្តរជាតិ និងចាត់
ទុកថា ក្នុងតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-ឥណ្ឌាដំណាក់កាល
២០១៥-២០១៨ វៀតណាមនឹងជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
 ឲ្យស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ