វៀតណាមនិង តំបន់នានានៅអ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

           

វៀតណាមនិង តំបន់នានានៅអ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ảnh 1
រូបចតInternet

Vovworld-ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមជាមួយតំបន់ឧស្សាហកម្ម
ពាណិជ្ជកម្មជឿនលឿននានានៅអ៊ីតាលីកំពុងបានជំរុញយ៉ាងខ្លាំងក្លា។នេះជា
ការវាយតំលៃដែលបាននាំចេញនៅសន្និសីទកាសែតនាថ្ងៃទី៣១តុលាស្តីអំពី
សកម្មភាពនៃការិយាល័យសហប្រតិបត្តិការ សេដ្ឋកិច្ចវៀតណាមប្រចាំនៅ
តំបន់ Emilia  Romagna (Bologna-អ៊ីតាលី)។ឯកអគ្គរដ្ឋទូតវៀតណាមនៅ
អ៊ីតាលីលោក Nguyen Hoang Long និងប្រធានក្រុមប្រឹក្សានីតិបញ្ញាតិ តំបន់
Emilia  Romagnaលោកស្រី Palma Costi  រួមជាមួយថ្នាក់ដឹកនាំស្ថាប័នសេដ្ឋកិច្ច
និងពាណិជ្ជកម្ម តំបន់បានលើកច្បាស់ថា៖ក្នុងឆ្នាំ២០១៣នេះតំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីអាចទទួលបាន៣០០លានអ៊ឺរ៉ូ កើន២០%និងស្រូបយក១២%
នៃតំលៃប្រាក់សរុប ពាណិជ្ជកម្មរវាងប្រទេសទាង២វៀតណាម អ៊ីតាលី។ភាគី
ទាំង២នៅមូលមតិជាឯកឆ័ន្ទចំពោះសកម្មភាពនៃ ការិយាល័យសហប្រតិបត្តិការ សេដ្ឋកិច្ចវៀតណាមសំរាប់ឆ្នាំ២០១៤។Emilia  Romagnaជាតំបន់ជឿនលឿន
បំផុតនៅអ៊ីតាលីនិងនៅទ្វីបអ៊ឺរ៉ុប។នៅតំបន់នាបច្ចុប្បន្ននេះមានអង្គភាពអាជីវកម្មជាង៤សែន៥ម៉ឺនអង្គភាពធ្វើ
សកម្មភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ