វៀតណាមនិង EU ខិតខំប្រឹងប្រែងដើម្បីចុះហត្ថលេខានិងអនុម័តលើ EVFTA ឲ្យបានឆាប់ៗ

(VOVWORLD) - នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមនា រសៀលថ្ងៃទី២៥ ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានបញ្ជាក់ថា វៀតណាមនិងសហ ភាពអឺរ៉ុបកំពុងខិតខំប្រឹងប្រែងសម្រេច បែបបទ ដើម្បីឆ្ពោះទៅរកការចុះហត្ថលេខានិងអនុម័តយ៉ាងឆាប់ៗនូវកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយសហភាពអឺរ៉ុប (EU) (EVFTA)។ 
វៀតណាមនិង EU ខិតខំប្រឹងប្រែងដើម្បីចុះហត្ថលេខានិងអនុម័តលើ EVFTA ឲ្យបានឆាប់ៗ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang (រូបថត៖ Zing) 


លោកស្រីបានសង្កត់ធ្ងន់ថា៖

        “នាថ្ងៃទី១៧ ខែតុលា កន្លងទៅ គណៈកម្មាធិការអឺរ៉ុបបានដាក់សំណើរជូន ក្រុមប្រឹក្សាអឺរ៉ុបដើម្បីចុះហត្ថលេខាជាផ្លូវការលើ EVFTA។ នេះជាជំហាន អភិវឌ្ឍន៍ដ៏សំខាន់ ដែលបង្ហាញនូវការប្ដេជ្ញាចិត្តនៃភាគីទាំងពីរក្នុងការជំរុញកិច្ច ព្រមព្រៀង EVFTA ក៏ដូចជាការគាំទ្រចំពោះពាណិជ្ជកម្មសេរីដើម្បីផល ប្រយោជន៍ដូចគ្នា និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកចំហរ។ ដោយឈរលើ ស្មារតីនោះ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងដើម្បីអាចចុះហត្ថលេខានិងអនុម័ត លើកិច្ចព្រមព្រៀងនេះ”។

        នៅក្នុងសន្និសីទកាសែតនេះដែរ ពាក់ព័ន្ធដល់ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក James Mattis នៅវៀតណាមនាដើមសប្ដាហ៍ នេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាន អះអាងថា ភាគីទាំងពីរបានពិភាក្សានិងសន្យាលើការជំរុញកិច្ចសហប្រតិបតិ្តការ ទ្វេភាគីក្នុងវិស័យការពារជាតិ ក្នុងនោះការជំនះពុះពារលើផលវិបាកដោយ សង្គ្រាមនោះ គឺខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ