វៀតណាមនិង EU បញ្ចប់ការត្រួតពិនិត្យផ្នែកច្បាប់សម្រាប់កិច្ចព្រមព្រៀង EVFTA

(VOVWORLD) -នៅក្នុងសម័យប្រជុំនាថ្ងៃទី២៥មិថុនានៅទីក្រុងព្រុចសែល (បែលហ្សិក) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh និងសមាជិកសហភាពអឺរ៉ុប (EU) ទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម លោកស្រី Cecilia Manlmstrom បានប្រកាសជាផ្លូវការថា ដំណើរត្រួតពិនិត្យផ្នែកច្បាប់សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) បានបញ្ចប់ដោយឯកភាពទាំងស្រុង លើខ្លឹមសារនៃកិច្ចព្រមព្រៀងគាំពារការវិនិយោគរវាងវៀតណាមនិង EU
វៀតណាមនិង EU បញ្ចប់ការត្រួតពិនិត្យផ្នែកច្បាប់សម្រាប់កិច្ចព្រមព្រៀង EVFTA - ảnh 1រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh ជាមួយសមាជិកសហភាពអឺរ៉ុប (EU) ទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម លោកស្រី Cecilia Manlmstrom  (រូបថតៈ Kim Chung/TTXVN)

នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ បន្ទាប់ពីកិច្ចប្រជុំ លោកស្រី Manlmstrom បានប្រកាស ថា ភាគីទាំងពីរនឹងរួមគ្នា ឆ្ពោះទៅរកការអនុម័តនិងប្រតិបត្តិ EVFTA នៅពេលឆាប់បំផុតដែលអាចធ្វើទៅបាន។

នៅក្នុងកិច្ចប្រជុំរួមមួយ  សមាជិកសហភាពអឺរ៉ុបនិងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជ កម្មវៀតណាមបានពិភាក្សានូវដំណើរការសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីធានានូវលក្ខណៈល្អបំផុតសម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី ក្នុងនោះមានការដែល EU នឹងជួយវៀតណាមលើកកម្ពស់សមត្ថភាពដើម្បីអនុវត្តន៍ប្រកបដោយប្រ សិទ្ធភាពកិច្ចព្រមព្រៀង EVFTA បន្ទាប់ពីការដែលកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាជាផ្លូវការនិងឈានដល់ការប្រតិបត្តិជាក់ស្តែង។

ក្នុងថ្ងៃដែល រដ្ឋមន្ត្រី លោក Tran Tuan Anh បានអញ្ជើញជួបធ្វើការជាមួយប្រធានគណៈកម្ម ការពាណិជ្ជកម្មអន្តរជាតិ ចំណុះ EP Bernd Lange ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ