វៀតណាមនិង Fiji ធ្វើជាសហអធិបតីក្នុងពិធីបង្ហាញមុខក្រុមមិត្តភក្តិបង្ការប្រឆាំង ការលង់ទឹកនៅអ.ស.ប
(VOVWORLD) - ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមតំណាង អចិន្ត្រៃយ៍វៀតណាមប្រចាំអ.ស.ប បានសង្កត់ធ្ងន់ថា ការលង់ទឹកជាមូលហេតុ ដែលបង្កឡើងការស្លាប់គួរឲ្យសោកស្ដាយជាច្រើន ដោយមាន៣៦០ពាន់ករណីជា រៀងរាល់ឆ្នាំ។
ទិដ្ឋភាពនៃពិធីបង្ហាញមុខក្រុមមិត្តភក្តិបង្ការប្រឆាំងការលង់ទឹក (រូបថត៖ TTXVN) |
នាថ្ងៃទី២២ មីនា នៅទីស្នាក់ការអ.ស.ប ទីក្រុងញូវយ៉ក់ អាមេរិក ក្រុម តំណាងអចិន្រ្តៃយ៍របស់វៀតណាមនិងក្រុមតំណាងអចិន្ត្រៃយ៍របស់ Fiji ប្រចាំ អ.ស.បបានធ្វើជាសហអធិបតីក្នុងពិធីបង្ហាញមុខក្រុមមិត្តភក្តិបង្ការប្រឆាំងការ លង់ទឹក។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមតំណាង អចិន្ត្រៃយ៍វៀតណាមប្រចាំអ.ស.ប បានសង្កត់ធ្ងន់ថា ការលង់ទឹកជាមូលហេតុ ដែលបង្កឡើងការស្លាប់គួរឲ្យសោកស្ដាយជាច្រើន ដោយមាន៣៦០ពាន់ករណីជា រៀងរាល់ឆ្នាំ។ ប៉ុន្តែ បញ្ហានេះមិនទាន់បានយកមកពិភាក្សានៅអ.ស.បនៅ ឡើយ។ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ចាត់ទុកថា នេះជាពេលវេលា ដើម្បីសហគមន៍អន្តរជាតិសាមគ្គីគ្នាបង្ការប្រឆាំងការលង់ទឹក។
ក្រុមមិត្តភក្តិបង្ការប្រឆាំងការលង់ទឹក ត្រូវបានក្រុមតំណាងអចិន្ត្រៃយ៍ ប្រចាំអ.ស.បចំនួន៦ក្រុមរួមមាន វៀតណាម Fiji បង់ក្លាដែស អៀឡង់ Tanzania និងថៃ សហការគ្នាស្រាវជ្រាវនិងលាតត្រដាងអនុវត្តន៍កាលពីឆ្នាំ២០១៧ សំដៅ លើកកំពស់ការយល់ដឹងនិងជួយឧបត្ថម្ភទប់ស្កាត់ការលង់ទឹក៕