វៀតណាមនិង UAE៖ រូបសណ្ឋានសកលអំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ
(VOVWORLD) -លោក Mansouri បានឲ្យដឹងថា UAE និងវៀតណាមអាចទទួលបានគោលដៅអភិវឌ្ឍន៍ដោយវិបុលភាពក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងបង្កើតរូបសណ្ឋានសកលអំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយជោគជ័យរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម លោក Sultan bin Saeed Al Mansouri ទើបនឹងបានឲ្យដឹងថា ភាគី UAE គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅតំបន់មជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង ខណៈដែលវៀតណាមបានឈានមុខគេក្នុងចំណោមដៃគូពាណិជ្ជកម្មរបស់ UAE នៅ អាស៊ីអាគ្នេយ៍។
រដ្ឋមន្ត្រីសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម លោក Sultan bin Saeed Al Mansouri (រូបថត៖ vnanet.vn) |
តាមរដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Mansouri បានឲ្យដឹងថា UAE និងវៀតណាមអាចទទួលបានគោលដៅអភិវឌ្ឍន៍ដោយវិបុលភាពក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងបង្កើតរូបសណ្ឋានសកលអំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយជោគជ័យរវាងប្រទេសទាំងពីរ។ លោក Mansouri បានគូសបញ្ជាក់ថារាល់តួរលេខពាណិជ្ជកម្ម និងវិនិយោគក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បានសរឲ្យឃើញនូវ រាល់សមិទ្ធផល ដែលភាគីទាំងពីរទទួលបាន។នេះគឺជាកម្លាំងចលករមួយ ដើម្បីពង្រឹង និងពង្រីកថែមទៀតនូវវិសាលភាពសហប្រតិបត្តិការរវាង UAE និងវៀតណាម លើគ្រប់វិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា។
លោករដ្ឋមន្ត្រីសេដ្ឋកិច្ច UAE បានចាត់ទុកថា បណ្ដាក្រុមហ៊ុនវៀតណាមអាចវិនិយោគទុនចូលមក UAE ដើម្បីទទួលផលប្រយោជន៍ពីបរិយាកាសវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធជឿនលឿន ដើម្បីនាំចេញទំនិញទៅកាន់តំបន់មជ្ឈឹមបូព៌ា អាហ្រ្វិកនិង អឺរ៉ុប៕