|
វៀតណាមនាំចេញហួសកំរិតចំនួន១,៥ពាន់លានដុល្លារអាមេរិកក្នុងឆមាសទីមួយឆ្នាំ២០១៦ |
(VOV)_អគ្គនាយកដ្ឋានស្ថិតិបានជូនដំណឹងថា៖ ទំហំពាណិជ្ជកម្មនាំចេញរបស់វៀត
ណាមក្នុង៦ខែកន្លងទៅ ស្មើនឹង៨២ពាន់លានដុល្លារអាមេរិក កើន៦% បើប្រៀបនឹង
រយៈពេលដូចគ្នានាឆ្នាំទៅមិញ អាមេរិកជាទីផ្សារនាំចេញធំជាងគេ របស់វៀតណាម
ដោយមានទឹកប្រាក់ចំនួន១៧,៧ពាន់លានដុល្លារអាមេរិក បន្តគឺសហភាពអឺរ៉ុប(EU)
ចិន និងកូរ៉េខាងត្បូង។
នាពេលនោះ ទំហំពាណិជ្ជកម្មទំនិញនាំចូលក្នុងឆមាសទី១ទទួល៨០,៧ពាន់លាន
ដុល្លារអាមេរិកថយចុះ០,៥% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ទីផ្សារទំ
និញនាំចូល ភាគច្រើនគឺមកពីចិន កូរ៉េខាងត្បូង អាស៊ាន ជប៉ុន EU និងអាមេរិក៕