វៀតណាមនាំចេញអង្ករជើងដំបូងដើមឆ្នំាទៅប្រទេសម៉ាឡេស៊ីនិងសិង្ហបុរី
(VOVWORLD) - នាថ្ងៃទី ១៣ មករា នៅក្រុមហ៊ុនភាគហ៊ុនកសិកម្មបច្ចេកវិទ្យាខ្ពស់ Trung An នៃទីក្រុង Can Tho ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង រៀបចំពិធី នាំចេញជើងអង្ករដើមឆ្នាំ ២០២១ របស់វៀតណាមទៅកាន់ប្រទេសម៉ាឡេស៊ីនិងសិង្ហបុរី ដែលមានចំនួន ១,៦០០ តោន។
ការនាំចេញអង្ករជើងដំបូងដើមជាឆ្នាំជាសញ្ញាវិជ្ជមានសម្រាប់ការនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០២១ |
ថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Le Quoc Doanh បានលើកឡើងថា ការនាំចេញអង្ករនៅតែបន្ត កើនឡើង ហើយក្រៅពីទីផ្សារប្រពៃណី ទីផ្សារសក្តានុពលនឹងមានវិបុលភាព ជាច្រើនដែរ។ លោក Le Quoc Doanh បន្តអនុសាសន៍ថា៖ “ត្រូវបន្តផ្សាភ្ជាប់យ៉ាងជិតស្និទ្ធ ប្រកបដោយអត្ថន័យនិងទូលំទូលាយ ជាមួយកសិករមូលដ្ឋាននិងសហករណ៍ ដើម្បីបង្កើតខ្សែសង្វាក់តម្លៃមួយពិតប្រាកដដោយហេតុនេះលើកកម្ពស់ផលិតភាពគុណភាព កាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនសមត្ថភាពប្រកួតប្រជែង ហើយយើងបំពេញតម្រូវការរបស់ប្រទេសនាំចូល ក៏ដូចជាលើកកម្ពស់ឋានៈនិងតម្លៃអង្ករវៀតណាមនៅលើទីផ្សារអន្តរជាតិ”។
លោក Le Quoc Doanh បានឲ្យដឹងថា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ តែងតែគាំទ្រដល់អាជីវកម្មនិងមូលដ្ឋានដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្ម និងបង្កើតឡើងផលិតផលដែលមានគុណភាពនិងមានសុវត្ថិ ភាព៕