វៀតណាមនៅតែជាអាស័យដ្ឋានវិនិយោគគួរឲ្យទាក់ទាញសម្រាប់សឹង្ហបុរី
(VOVworld)-នារសៀលថ្ងៃទី៤មិថុនា នៅទីក្រុងហូជីមិញ(វៀតណាម) បានបើក វេទិកាអង្គភាពអាជីវកម្មវៀតណាម-សឹង្ហបុរី ២០១៤បានបើកនៅទីក្រុងហូជីមិញ
ភាគខាងត្បុងវៀតណាម។ នៅទីនេះ បណ្តាអង្គភាព អាជីវកម្មសឹង្ហបុរី បានវាយ
តម្លៃថា វៀតណាមជាបរិយាកាសវិនិយោគ ធ្វើអាជីវ កម្មប្រកបដោយសុវត្ថិភាព
និងស្ថិរភាព ខឿនសេដ្ឋកិច្ចមានការអភិវឌ្ឍន៍យ៉ាង ខ្លាំងក្លារ ចំនួនប្រជាជនក្នុង
វ័យអាយុ ធ្វើពលកម្មកើនខ្ពស់ និងមានធនធានធម្មជាតិ ដ៏សម្បូបែប។ នេះជា
ចំណុចអាទិភាពក្នុងការវិនិយោគរបស់បណ្តាអង្គភាព អាជីវកម្មសឹង្ហបុរី។ បណ្ឌិត
Doan Duy Khuong អនុប្រធានសភាពាណិជ្ជកម្មនិង ឧស្សាហកម្មវៀតណាមឲ្យ
ដឹងថា៖
“យើងខ្ញុំបានមានការជួបប្រាស្រ័យជាមួយមន្រ្តីនិងអង្គភាពអាជីវកម្មជា
ច្រើននៅ វាលទំនាបទន្លេ Cuu Log ដោយសារសឹង្ហបុរីចង់បង្កើតរូបសណ្ឋាន
មណ្ឌល ឧស្សាហកម្មគំរូនៅទីនេះ។ វេទិការនេះជាឱកាសល្អសម្រាប់ការផ្លាស់
ប្តូរព័ត៌មានអំពី បញ្ហានេះ”។
|
វៀតណាមនៅតែជាអាស័យដ្ឋានវិនិយោគគួរឲ្យទាក់ទាញសម្រាប់សឹង្ហបុរី |
ក្នុងរយៈពេល២ថ្ងៃធ្វើការ វេទិកាបានមានការពិភាក្សាលើប្រធានបទជា
ច្រើន ក្នុងនោះមាន កិច្ចសហប្រតិបត្តិការសេវ៉ាកម្មហិរញ្ញវត្ថុ ទេសចរណ៍និង
សណ្ឋាគា ជាដើម៕