វៀតណាម-នេប៉ាល់សហប្រតិបរត្តិការចែករំលែកបទពិសោធន៍លើវិស័យសវនកម្ម



វៀតណាម-នេប៉ាល់សហប្រតិបរត្តិការចែករំលែកបទពិសោធន៍លើវិស័យសវនកម្ម - ảnh 1
វៀតណាម-នេប៉ាល់សហប្រតិបរត្តិការចែករំលែកបទពិសោធន៍លើវិស័យសវនកម្ម
 (Image: quochoi.vn)


(VOVworld)-នាថ្ងៃទី២៤មេសា នៅវិមានរដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan បានទទួលជួបជាមួយ គណៈប្រតិភូ​ស្ថាប័ន
អគ្គសវនកម្មនេប៉ាល់ ដឹកនាំដោយប្រធានអគ្គសវនកម្មនេប៉ាល់លោក Bhanu
Prasad Acharya ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ
លោក ស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ និងលទ្ធផលដែលទទួល
បាន ក្នុងជំនួបសន្ទនារវាងអគ្គសវនកម្មរដ្ឋវៀតណាមនិងសមភាគីនេប៉ាល់ដោយ
ចាត់ទុកថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តការចែករំលែកអំពីការធ្វើ
សវនកម្មបរិស្ថាន ធ្វើសវនកម្មគុណភាពសវនកម្មសំដៅបន្តរក្សានិងអភិវឌ្ឍន៍
ទំនាក់ទំនង សហប្រត្តិ្កការល្អប្រសើរដែលមានស្រាប់រវាងប្រទេសទាំងពីរ។ លោក
ស្រី Nguyen Thi Kim Ngan បានគាំទ្រភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀង
សហប្រត្តិ បត្តិការ ធ្វើជាមូលដ្ឋានសម្រាប់ភាគីដំណើរសកម្មភាព ជាពិសេស
ចែករំលែកបទពិសោធន៍សវនកម្មដែលភាគីទាំងពីរមានប្រៀបខ្លាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ