|
ឯកអគ្គរដ្ឋទូតលោកស្រី Le Thi Tuyet Mai(ខាងស្ដាំ) និងរដ្ឋលេខាធិការលោក Tone Skogen
នៅសិក្ខាសលា |
(VOVworld) - ថ្លែងមតិនៅសិក្ខាសាលា “ឱកាសបង្កើនកិច្ចសហប្រតិបតិ្តការវៀត
ណាម-ន័រវេស” ដែលទើបនឹងបានប្រព្រឹត្តទៅនៅរដ្ឋធានី Oslo ឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅន័រវេសលោកស្រី Le Thi Tuyet Mai បានស្នើរឲ្យន័រវេសបង្កើនកិច្ច
សហប្រតិបតិ្តការទ្វេភាគី ហើយអំពាវនាវឲ្យអង្គភាពអាជីវកម្មន័រវេសបើកទូលាយ
អាជីវកម្ម បង្កើនការវិនិយោគនៅវៀតណាម។លោកស្រី Le Thi Tuyet Mai បានឲ្យ
ដឹងថា វៀតណាមកំពុងខំប្រឹងប្រែងកែលំអរបរិយាកាសវិនិយោគ ធ្វើអាជីវកម្មសំ
ដៅបង្កើនការទាក់ទាញប្រភពទុន FDI ជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម រួម
ចំណែកអនុវត្តន៍គោលដៅអភិវឌ្ឍន៍ដោយនិរន្តរភាព។ក្នុងពេលនោះរដ្ឋលេខាធិការ
ក្រសួងការបរទេសន័រវេសលោកស្រី Tone Skogen បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល
ន័រវេសជានិច្ចកាលយកចិត្តទុកដាក់ដល់ការបង្កើនកិច្ចសហ ប្រតិបតិ្តការជាមួយ
វៀតណាម។ភាគីទាំងពីរមានសក្ដានុភាពជាច្រើនដើម្បីបង្កើន កិច្ចសហប្រតិបតិ្ត
ការទ្វេភាគីក៏ដូចជាពហុភាគីលើវិស័យជាច្រើន ជាពិសេសគឺ វិស័យសេដ្ឋកិច្ច៕