វៀតណាមបើកទូលាយទីផ្សារនាំចេញអង្ករ

វៀតណាមបើកទូលាយទីផ្សារនាំចេញអង្ករ - ảnh 1
អង្ករជាកសិផលនាំចេញជួរមុខរបស់វៀតណាម


(VOVworld)-នារសៀលថ្ងៃទី២២កុម្ភៈនៅទីក្រុងហូជីមិញ ក្រសួងឧស្សាហ-ពាណិ
ជ្ជកម្មវៀតណាម បានបើកកិច្ចប្រជុំស្តីពីការនាំចេញអង្ករសម្រាប់ឆ្នាំ២០១៦។ ក្នុង​
ឆ្នាំ២០១៥ វៀតណាមនាំចេញអង្ករចំនួន៦,៦លានតោនមានតម្លៃជាង២,៨ពាន់
លានដុល្លារអាមេរិក កើន៤%នៃបរិមាណប៉ុន្តែថយចុះ៤,៥%នៃតម្លៃនាំចេញ​បើ បៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៤។ តាមការព្យាករណ៍ថា ការនាំចេញអង្ករ របស់វៀតណាមក្នុងឆ្នាំ២០១៦នេះ នឹងមានបម្រែបម្រួលដែលមិនអាចទាយទុក
ជាមុនទេ ដោយសារឥទ្ធិពលនៃបាតុភូត El Ninoជ្រៀបប្រៃ ឬការក្រគួតប្រជែង
ពីប្រទេសដបាន។ ដោយហេតុនេះ សហគ្រាសវៀតណាមនឹងស្វែងរកនិងបើក ចេញទីផ្សារថ្មីដូចជាអឺរ៉ុប អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង។ ព្រមជាមួយគ្នានោះ លើកកំពស់គុណភាពគ្រាប់អង្ករ កសាងពាណិជ្ជសញ្ញា និងពន្លឿនពាណិជ្ជកម្ម
លោក Tran Tuan Anh អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមបាន
ឲ្យដឹងថា៖

        “ក្នុងសកម្មភាពជួយឧបត្ថម្ភសកម្មភាពពន្លឿនពាណិជ្ជកម្មនោះ សហគ្រាស ទាំងអស់ត្រូវទទួលយកការកំណត់ទិសដៅទីផ្សាររបស់រដ្ឋ ជាពិសេសរបស់សម្ពន្ធ សមាគមស្បៀងអាហារ សំដៅជួយឧបត្ថម្ភសហគ្រាសក្នុងប្រទេសក្នុងការពន្លឿន និងអភិវឌ្ឍន៍ទីផ្សារដោយរូបសណ្ឋនសមស្រប។ នេះក៏ជាសំណូមពរដាក់ចេញ សម្រាប់ក្រសួងឧស្សាហ-ពាណិជ្ជកម្មក្នុងការផ្លាស់ប្តូរថ្មីនូវរូបភាពពន្លឿនពាណិជ្ជ កម្មលើមុខទំនិញកសិផលនិងអង្ករឲ្យស្របទៅនឹងទីផ្សារនីមួយៗ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ