វៀតណាមបើកបន្ថែមស្ថាប័នដំណាងសេដ្ឋកិច្ចនៅអ៊ីតាលី
(VOV WORLD) /  
Vovworld- ស្ថាប័នដំណាងសេដ្ឋកិច្ចរបស់វៀតណាមនឹងបានបើកនៅLombardyជា តំបន់សេដ្ឋកិច្ចឧស្សាហកម្មអភិវឌ្ឍយ៉ាងខ្លាំងបំផុតនៅអ៊ីតាលីនាឆ្នាំ២០១៤ខាងមុខ។ថ្លែងមតិជាមួយឯកអគ្គរដ្ឋទូតវៀតណាមនៅអ៊ីតាលីលោក Nguyen Hoang Long នា
ថ្ងៃទី២៥តុលាប្រធានតំបន់ Lombardy លោកRoberto Maroni អះអាងនូវបំណងចង់
បង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងអប់រំជាមួយវៀតណាម។ស្ថាប័នដំណាង
សេដ្ឋកិច្ចនៅLombardyមានការចូលរួមរបស់រដ្ឋអំណាចLombardy រដ្ឋអំណាចMilan មជ្ឈដ្ឋានម្ចាស់ឧស្សាហកម្មតំបន់ Lombardia និងដំណាងសភាពាណិជ្ជកម្ម Milan៕
-VOV WORLD