វៀតណាមបើកសម្ពោធបណ្តាញស្ថានីយ៍កំណត់ទីតាំងផ្កាយរណប ដែល​មានស្តង់​ដារអន្តរជាតិ

(VOVWORLD) -នេះគឺជាលើកដំបូងហើយ ដែលវៀតណាមមានបណ្ដាញស្ថានីយ៍កំណត់ទីតាំងផ្កាយរណប ដែលទទួលបានសញ្ញាជាបន្តពីប្រព័ន្ធកំណត់ទីតាំងសកលលោក ដោយឆ្លើយតបនឹងស្តង់ដារអន្តរជាតិ។
វៀតណាមបើកសម្ពោធបណ្តាញស្ថានីយ៍កំណត់ទីតាំងផ្កាយរណប ដែល​មានស្តង់​ដារអន្តរជាតិ - ảnh 1(រូបថត៖ ប្រភពអ៊ីនធឺណិត)

នាថ្ងៃទី ២៧ ខែធ្នូ ក្រសួងធនធាននិងបរិស្ថានវៀតណាមបានបើកសម្ពោធ បណ្តាញស្ថានីយ៍កំណត់ទីតាំងផ្កាយរណបជាតិ VNGEONET ដែលអនុវត្តន៍ដោយ នាយកដ្ឋានវាស់វែង ផែនទី និងព័ត៌មានភូមិសាស្ត្រ។ នេះគឺជាលើកដំបូងហើយ ដែលវៀតណាមមានបណ្ដាញស្ថានីយ៍កំណត់ទីតាំងផ្កាយរណប ដែលទទួលបានសញ្ញាជាបន្តពីប្រព័ន្ធកំណត់ទីតាំងសកលលោក ដោយឆ្លើយតបនឹងស្តង់ដារអន្តរជាតិ។

បណ្ឌិត Phan Ngoc Mai អនុប្រធាននាយកដ្ឋានវាស់វែង ផែនទី និងព័ត៌មានភូមិសាស្ត្រវៀតណាមបានឲ្យដឹងថា៖ គម្រោងនេះនាំមកនូវសមត្ថភាពក្នុងការប្រើប្រាស់សេវាកម្ម របស់បច្ចេកវិទ្យាប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកលលោកសម្រាប់ផ្នែកធនធានបរិស្ថាននិយាយរួម និងវាស់វែងផែនទីនិយាយដោយឡែក។ លើសពីនេះទៅទៀត គម្រោងនេះក៏ឆ្លើយតបនឹងតម្រូវការ កំណត់ទីតាំងប្រកបដោយភាពត្រឹមត្រូវខ្ពស់របស់ផ្នែកផ្សែងៗដូចជា៖ គមនាគមន៍ សំណង់ និងកសិកម្មជាដើម។

តាមផែនការ ប្រទេសវៀតណាមនឹងមានស្ថានីយ៍កំណត់ទីតាំងតាមរយៈផ្កាយរណបចំនួន ១៦០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ