វៀតណាមបើកសម្ពោធមជ្ឈមណ្ឌលវិទ្យាសាស្ត្រអន្តរជាតិប្រភេទទី ២ ដែលបានអង្គការ UNESCO ទទួលស្គាល់និងឧបត្ថម្ភ

(VOVWORLD) - មជ្ឈមណ្ឌលទាំងនេះគឺជាមជ្ឈមណ្ឌលចំនួនពីរដែលត្រូវបានបង្កើតឡើងក្រោមការឧបត្ថម្ភរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ដែលត្រូវបានរំពឹងថា នឹងរួមចំណែកជាវិជ្ជមានដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យារបស់រមៀត។

វៀតណាមបើកសម្ពោធមជ្ឈមណ្ឌលវិទ្យាសាស្ត្រអន្តរជាតិប្រភេទទី ២ ដែលបានអង្គការ UNESCO ទទួលស្គាល់និងឧបត្ថម្ភ - ảnh 1ពិធីសម្ពោធមជ្ឈមណ្ឌលអន្តរជាតិសម្រាប់រូបវិទ្យានិងមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវ និងបណ្តុះបណ្តាលគណិតវិទ្យា (រូបថត៖ VGP)

នារសៀលថ្ងៃទី ២៩ តុលា នៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានសម្របសម្រួលជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម បើកសម្ពោធមជ្ឈមណ្ឌលវិទ្យាសាស្ត្រអន្តរជាតិចំនួនពីរ ប្រភេទទី២ គឺ៖ មជ្ឈមណ្ឌលរូបវិទ្យាអន្តរជាតិ (ICP) និងមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវនិងបណ្តុះបណ្តាលគណិតវិទ្យា (ICRTM)។ មជ្ឈមណ្ឌលទាំងនេះគឺជាមជ្ឈមណ្ឌលចំនួនពីរដែលត្រូវបានបង្កើតឡើងក្រោមការឧបត្ថម្ភរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ដែលត្រូវបានរំពឹងថា នឹងរួមចំណែកជាវិជ្ជមានដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យារបស់រមៀត។

នាពេលខាងមុខ មជ្ឈមណ្ឌលទាំងពីរនេះនឹងអនុវត្តន៍សកម្មភាពសំខាន់ៗដូចជា៖ ការបណ្តុះបណ្តាលនិងស្រាវជ្រាវផ្នែករូបវិទ្យានិងគណិតវិទ្យាកម្រិតអន្តរជាតិ ការប្រឹក្សាយោបល់សម្រាប់អ្នកបង្កើតគោលនយោបាយ អ្នកជំនាញក្នុងវិស័យអប់រំ និងផ្សព្វផ្សាយដល់សាធារណជន អំពីផ្នែកពីរគឺរូបវិទ្យា និងគណិតវិទ្យា។  ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវរូបវិទ្យានិងគណិតវិទ្យាក្នុងតំបន់ និងអន្តរជាតិ តាមរយៈការអភិវឌ្ឍនិងចូលរួមកម្មវិធី/គម្រោងស្រាវជ្រាវ។ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Nguyen Hoang Giang បានឲ្យដឹងថា៖ “នាពេលកន្លងមក គណិតវិទូនិងរូបវិទូវៀតណាមជាច្រើនរូបបានចូលរួមក្នុងកម្មវិធីរបស់អង្គការយូណេស្កូ ទទួលបានការបណ្តុះបណ្តាល ការអនុវត្ត ... និងទទួលបានការជួយឧបត្ថម្ភដើម្បីអភិវឌ្ឍន៍អាជីពវិទ្យាសាស្ត្ររបស់ខ្លួន។ រហូតមកដល់ពេលនេះ មុខវិជ្ជារូបវិទ្យានិងគណិតវិទ្យារបស់វៀតណាមត្រូវបានសហគមន៍វិទ្យាសាស្ត្រលើពិភពលោកទទួលស្គាល់។ ម្យ៉ាងវិញទៀត វៀតណាមតាមរយៈមជ្ឈមណ្ឌលវិទ្យាសាស្ត្រទាំងពីរនេះនឹងរួមចំណែកដល់វិទ្យាសាស្ត្រនៃតំបន់អាស៊ាននិងពិភពលោក តាមរយៈកម្មវិធីបណ្តុះបណ្តាលសម្រាប់តំបន់ តាមរយៈសកម្មភាពស្រាវជ្រាវរួមគ្នា និងតាមរយៈកម្មវិធីរបស់អង្គការយូណេស្កូផងដែរ”

មជ្ឈមណ្ឌលទាំងពីរនេះមានទីតាំងនៅបណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ក្នុងទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ