វៀតណាមបង្កើតចំណាប់អារម្មណ៍នៅ WEF ក្នុងដំណើរទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រី Pham Minh Chinh
(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានបញ្ចប់ដោយជោគជ័យ នូវដំណើរទស្សនកិច្ចចូលរួមសន្និសីទអ្នកត្រួសត្រាយលើកទី ១៥ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក (WEF) នៅទីក្រុង Dalian និងធ្វើការនៅប្រទេសចិនចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៧ ខែមិថុនា។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងសុន្ទរកថានៅសម័យបើកកិច្ចប្រជុំពេញអង្គនៃសន្និសីទ WEF Dalian ២០២៤។ (រូបថត៖ VGP/Nhat Bac) |
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានឲ្យដឹងថា លោក នាយករដ្ឋមន្ត្រី Pham Minh Chinh គឺជាមេដឹកនាំមួយក្នុងចំណោមប្រមុខរដ្ឋ/រដ្ឋាភិបាល ចំនួនពីររូប ដែលត្រូវបាន WEF និងប្រទេសម្ចាស់ផ្ទះចិន អញ្ជើញចូលរួមសន្និសីទនេះ។ លោកនាយករដ្ឋមន្ត្រីបាននាំយកសារសំខាន់ៗជាច្រើន ទាំងនៅក្នុងសន្និសីទ ក៏ដូច ជាក្នុងជំនួបជាមួយដៃគូនានាផងដែរ។ ជាមួយនឹងការរំលេចក្នុងសុន្ទរកថាពិសេសនៅ សម័យបើកកិច្ចប្រជុំពេញអង្គ នៅចំពោះមុខភ្ញៀវកិត្តិយសប្រមាណ ១៧០០ នាក់ មកពីប្រទេសចំនួន ៨០ លោកនាយករដ្ឋមន្ត្រីបានថ្លែងសារយ៉ាងជ្រាលជ្រៅ និងរស់ រវើកអំពីសមិទ្ធិផលសេដ្ឋកិច្ចសង្គមដ៏លេចធ្លោ ស្តីពីគោលជំហរ ចក្ខុវិស័យ និងទិសដៅ យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិរបស់បក្ស និងរដ្ឋវៀតណាម។ ការចែករំលែករបស់ លោកនាយករដ្ឋមន្ត្រីទទួលបានវាយតម្លៃខ្ពស់ដោយដៃគូសហគមធុរកិច្ច ដែលបង្ហាញ តាមរយៈការយកចិត្តទុកដាក់និងបំណងចង់វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងឧស្សាហកម្មនិងវិស័យថ្មីៗ។
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son។ (រូបថត៖ baochinhphu.vn) |
លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសចិន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួប ពិភាក្សា និងជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន; បានទទួលជួបមេដឹកនាំ នៃសម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសធំៗរបស់ចិនមួយចំនួន។ តាមនោះ លទ្ធផល និង អត្ថន័យនៃជំនួបពិភាក្សា និងជំនួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិនត្រូវបាន បង្ហាញក្នុងទិដ្ឋភាពជាច្រើន។ នោះគឺ៖ ការពង្រឹងនិងពង្រីកទំនុកចិត្តនយោបាយរវាង ភាគីទាំងពីរ លើកកំពស់តួនាទីតម្រង់ទិសដ៏សំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី; អះអាងនូវការយកចិត្តទុកដាក់ខ្ពស់របស់បក្ស រដ្ឋនៃភាគីនីមួយៗចំពោះទំនាក់ទំនង រវាងប្រទេសទាំងពីរ ក៏ដូចជាតួនាទី និងឋានៈពិសេសនៃទំនាក់ទំនងទ្វេភាគីក្នុងគោល នយោបាយកិច្ចការបរទេសរួមរបស់ប្រទេសនីមួយៗ។ មេដឹកនាំនៃប្រទេសទាំងពីរក៏ បានឯកភាពដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានសមហេតុផល ហើយរួមគ្នារក្សា បរិយាកាសសន្តិភាព និងស្ថិរភាពផងដែរ៕