វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយអាមេរិកនិងឥណ្ឌា
(VOVWORLD) /  
|
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម (VOV) |
Vovworld-នារសៀលថ្ងៃទី២៩មេសានៅខាងក្រៅសន្និសីទបណ្ដាមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយនៅប្រទេសម៉ីយ៉ាន់ម៉ា (ADSOM+) ឧត្តមសេនីយ៍
ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានជួបសន្ទនាទ្វេ
ភាគីជាមួយគណៈប្រតិភូការពារជាតិអាមេរិកនិងឥណ្ឌា។ នៅជំនួបសន្ទនាជាមួយ
គណៈប្រតិភូការពារជាតិឥណ្ឌា លោក Nguyen Chi Vinh បានអះអាងថា បក្សនិងរដ្ឋ
វៀតណាមយកចិត្តទុកដាក់ជាពិសេសនូវទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រ
លើគ្រប់វិស័យជាមួយឥណ្ឌា។
ថ្លែងមតិនៅជំនួបសន្ទនាជាមួយគណៈប្រតិភូវៀតណាម ឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Robert Newberry បានវាយតំលៃខ្ពស់នូវតួនាទីរបស់វៀតណាមក្នុងក្របខ័ណ្ឌ ADMM+ និងចាត់ទុកថា ក្របខ័ណ្ឌសហប្រតិបត្តិការ
នេះគឺប្រសិទ្ធភាពនិងនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងអស់៕
-VOVWORLD