វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយន័រវែស ញូវែលសេឡង់និងកាណាដា

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយន័រវែស ញូវែលសេឡង់និងកាណាដា - ảnh 1
វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយន័រវែស ញូវែលសេឡង់និងកាណាដា

          (VOV)_នាថ្ងៃទី២៦ កក្កដា កិច្ចប្រជុំចុងក្រោយរបស់សន្និសីទរដ្ឋមន្ត្រីការ​បរទេសអាស៊ាន លើកទី៤៩​ (AMM 49) និងសន្និសីទទាក់ទិននានានៅ​ទិក្រុងវៀង​ច័ន្ទ(ប្រ ទេស ឡាវ) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh
បន្តមានជំនួបសន្ទនាជាមួយសមភាគីន័រវែស ញូវែលសេឡង់​និង​កាណាដា។ នៅក្នុង
ជំនួបសន្ទនជាមួយរដ្ឋមន្ត្រីការបរទេសន័រវែស លោក ​Boerge Brende រដ្ឋមន្ត្រីការបរ
ទេសទាំងពីររូបបានឯកភាពអនុវត្តវិធានការនានា​ដើម្បីលើកកំពស់កិច្ចសហប្រតិ
បត្តិការរវាងប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ស្នើថា៖ភា
គីទាំងពីរត្រូវជំរុញល្បឿនការចរចារស្ដី​អំពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មពាណិជ្ជកម្មសេរី
 វៀតណាម-EU អោយបានយ៉ាង​ឆាប់ៗ។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីទាំងពីររូបក៏បាន
ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការនៅវេទិការនានាក្នុងតំបន់និងអន្តរជាតិ ជំរុញ
និន្នាការសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ។

          នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសញូវែលសេឡង់ លោក Murray
 Mc Cully ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាង​ប្រទេស
ទាំងពីរមានការអភិវឌ្ឍន៍ជាក់ស្ដែង កិច្ចសហប្រិតបត្តិការពាណិជ្ជកម្ម ​ទេសចរណ៍មាន
ការរីកចំរើនជាច្រើន។

          នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា លោក Stephane Dion
 ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh មានគោលបំណងបើកទូលាយ​កិច្ចសហ
ប្រិតបត្តិការជាមួយកាណាដាលើគ្រប់វិស័យ ហើយស្នើអោយកាណាដាបន្តមានសម្លេង
សកម្ម ក្នុងការរក្សាសន្តិភាពស្ថិរភាពនៅក្នុងតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ