|
លោកឧបនាយករដ្ឋមន្រ្តី Vu Van Ninh (ខាងឆ្វេង)និងអគ្គនាយក WTO Roberto Azevedo |
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅអឺរ៉ុប នាថ្ងៃទី១៤ កញ្ញា
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh បានជួបសន្ទនាជាមួយអគ្គនាយក
អង្គការពាណិជ្ជកម្មពិភពលោក (WTO) អគ្គលេខាធិការវេទិការពាណិជ្ជ កម្មនិងអភិ
វឌ្ឍន៍របស់អ.ស.ប (UNCTAD) និងថ្នាក់ដឹកនាំមជ្ឈមណ្ឌលពិគ្រោះ យោបល់ច្បាប់
អន្តរជាតិរបស់ WTO (ACWL)។ នៅជំនួបសន្ទនាជាមួយអគ្គលេខាធិការ UNCTAD
លោក Mukhisa Kituyi ឧប នាយករដ្ឋមន្រ្តីលោក Vu Van Ninh បានវាយតំលៃខ្ពស់
ចំពោះការជួយឧបត្ថម្ភ របស់ UNCTAD សំរាប់វៀតណាមនាពេលកន្លងទៅព្រម
ទាំងស្នើរឲ្យភាគីទាំងពីរ បន្តបង្កើនកិច្ចសហប្រតិបតិ្តការថែមទៀត។លោក Mukhisa
Kituyi បានអះអាងថា UNCTAD នឹងបន្តសហការជាមួយវៀតណាមដើម្បីពង្រីកនូវ
សក្ដានុភាពនិងឆ្លើយ តបនឹងការយកចិត្តទុកដាក់និងផលប្រយោជន៍អភិវឌ្ឍន៍
របស់វៀតណាម។ រីឯអគ្គនាយក WTO លោក Roberto Azevedo បានអះអាងនូវការ
ត្រៀមខ្លួនជា ស្រេចជួយឧបត្ថម្ភវៀតណាមធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ
ដើម្បីផល ប្រយោជន៍របស់ប្រទេសជាសមាជិកនិងខឿនសេដ្ឋកិច្ចពិភពលោក។
ចំណែនៅជំនួបសន្ទនាជាមួយនាយករង ACWL ឧបនាយករដ្ឋមន្រ្តីលោក Vu Van
Ninh បានសង្ឃឹមថា ACWL បន្តជួយឧបត្ថម្ភវៀតណាមក្នុងការផ្គត់ផ្គង់សេវាកម្ម
យុត្តិធម៌ ជួយឲ្យកម្មាភិបាលយុត្តិធម៌របស់វៀតណាមមានទំនុកទុកចិត្តលើខ្លួន
ឯងក្នុងការយល់ដឹងនិងដោះស្រាយជំលោះក្នុងក្របខ័ណ្ឌ WTO៕