វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយអ៊ីស្រាអែល អេហ្សីបនិងស៊ូដង់។

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយអ៊ីស្រាអែល អេហ្សីបនិងស៊ូដង់។ - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Le Duong Quang (vov.vn)


        VOV-ក្នុងដំណើរទស្សនកិច្ចនៅអេហ្សីប នាថ្ងៃទី២៦មិថុនាគណៈប្រតិភូ
ស្រាវ​ជ្រាវ​ទីផ្សារនិងពន្លឿនពាណិជ្ជកម្មវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រី
ក្រសួង​ឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Le Duong Quang បានធ្វើការជា
មួយ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអេហ្សីប។ នៅពិធីធ្វើការ អនុរដ្ឋមន្ត្រី Le Duong
Quang បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍
អំពីបណ្ដា​វិស័យដែលអេហ្សីបត្រូវការ។ ក្រោយពីជំនួបជាមួយអេហ្សីប គណៈ
ប្រតិភូនឹងជួបធ្វើការជាមួយ​ក្រសួងផ្នែកទាក់ទិនរបស់ស៊ូដង់ដូចជាពាណិជ្ជកម្ម
វិនិយោគឧស្សាហកម្មរ៉ែ​និង​ប្រេងឧស្ម័នដើម្បីស្វែងយល់យន្តការគោល
នយោបាយព័ត៌មានទីផ្សារ ផ្នែកទំនិញ​និងជួបប្រាស្រ័យផ្ទាល់ជាមួយអង្គភាព
អាជីវកម្មនៃប្រទេសនេះក្នុងប៉ុន្មានថ្ងៃខាង​មុខ។ មុននោះគណៈប្រតិភូបានទៅ
កាន់អ៊ីស្រាអែលចាប់ពីថ្ងៃទី២២ដល់២៥មិថុនា​និងជួបធ្វើការជាមួយបណ្ដា
ក្រសួងសេដ្ឋកិច្ច ការពារបរិស្ថាននិងរៀបចំ​សិក្ខាសាលា​អង្គភាពអាជីវកម្មរវាង
ប្រទេសទាំងពីរជាមួយកិច្ចសហការរបស់សម្ព័ន្ធ​បណ្ដាសភាពាណិជ្ជកម្ម
អ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ