វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបណ្ដុះបណ្ដាល បំប៉ន់កម្មាភិបាលផ្នែកតុលាការ

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបណ្ដុះបណ្ដាល បំប៉ន់កម្មាភិបាលផ្នែកតុលាការ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang

          (VOV)_នាព្រឹកថ្ងៃទី១៩ មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
 និងជាប្រធានគណៈកម្ម​ការកំណែទម្រង់យុត្តិធម៌មជ្ឈឹម បានអញ្ជើញ​ទៅទស្សនា
និងបំពេញការងារនៅសាលាកម្មាភិបាលតុលាការ។ កត់សម្គាល់នូវការផ្តល់មតិ
របស់ដំណាងនានា ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់​ថា៖​គ្មានជួរចៅក្រម
 និងដំណែងនានាខាងយុត្តិធម៌ល្អ គឺគ្មានខឿនយុត្តិធម៌ល្អបានឡើយ។ ​លោក
Truong Tan Sang បានស្នើអោយផ្នែកតុលាការ ត្រូវមានការផ្លាស់ប្តូរថ្មី​ជាសារវ័ន្ត 
អំពីគុណភាពនិងប្រសិទ្ធិភាព ការងារបណ្ដុះបណ្ដាល ជំនះពុះពារ​លើកង្វះខាត 
អំពីបរិមាណនិងគុណភាពកម្មាភិបាលក្នុងផ្នែកតុលាការ។ ដើម្បី​បំពេញតម្រូវការ
នៃយុទ្ធសាស្ត្រកំណែទម្រង់ក្នុងដំណាក់កាលថ្មី ប្រធានរដ្ឋ បានស្នើអោយសាលា
​ត្រូវសុក្រិតកម្មវិធី របៀបបង្ហាត់បង្រៀនជាក់ស្ដែង បង្កើន​ការបង្ហាត់បង្រៀនថ្នាក់
ឧត្តមសិក្សារនិងក្រោយឧត្តមសិក្សាសំរាប់ផ្នែកតុលាការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ