វៀតណាមបង្កើនការបង្ការជំងឺរាតត្បាត COVID19 ដោយធ្វើសកម្មភាពជាក់ស្តែងជាច្រើន
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងមក បណ្តាតំបន់មូលដ្ឋាននានាបានបង្កើនការបង្ការប្រឆាំងនឹងជម្ងឺរាតត្បាត COVID-19 ដោយមានសកម្មភាពជាក់ស្តែងជាច្រើន។
សមាគមនារីឃុំ Tan Phu Dong ទីក្រុង SaDec ដេរម៉ាស់ក្រណាត់ដើម្បីផ្តល់ជូនប្រជាជនដោយមិនគិតថ្លៃ (រូបថត៖ baodongthap.com.vn) |
ជាកស្តែង សម្ព័ន្ធសមាគមនារីខេត្ត Dong Thap បានបំផុសចលនាដល់ស្ត្រីនៅតាមស្រុក ទីរួមខេត្ត និងក្រុងនានាក្នុងខេត្តនេះ ដើម្បីដេរនិងចែកម៉ាស់ការពារ ដោយឥតគិតថ្លៃផងដែរ។ រហូតមកដល់ពេលនេះ នៅទូទាំងខេត្ត មានស្ត្រីជិត ១៧០០ នាក់ ដែលបានចូលរួមក្នុងការដេរនិងចែកម៉ាស់ការពារចំនួន ១៥០,០០០ គ្រឿង ដោយឥតគិតថ្លៃ ដល់ប្រជាជននិងកម្លាំងដែលធ្វើការងារបង្ការនិងប្រយុទ្ធប្រឆឹាងនេងជម្ងឺរាតត្បាត។
នាថ្ងៃទី ២៦ ខែមិនា សម្ព័ន្ធសមាជិកយុវជនខេត្ត Vinh Long បានរៀបចំកម្មវិធីបំផុសចលនាជួយឧបត្ថម្ភគាំទ្រដល់ការបង្ការប្រឆាំងនឹងជំងឺ COVID-19 ។ នៅក្នុងពិធីនេះ តំណាងសហគ្រាស និង សប្បុរសជនបានប្រគល់ជូនម៉ាស់ការពារចំនួន ១០០០ គ្រឿង សាប៊ូចំនួន ២០០ដុំ និងទឹកលាងសម្អាតដៃកំចាត់មេរោគមួយកេស ដល់បញ្ជាការដ្ឋានយោធាខេត្ត ដើម្បីបម្រើការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19 នៅឯតំបន់ដាក់នៅដាច់ដោយឡែកផងដែរ៕