វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់បុគ្គលនិងក្រុមហ៊ុនអនុវត្ត ការធ្វើអាជីវកម្មនៅវៀតណាម

វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់បុគ្គលនិងក្រុមហ៊ុនអនុវត្ត ការធ្វើអាជីវកម្មនៅវៀតណាម - ảnh 1
វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់បុគ្គលនិងក្រុមហ៊ុនដែលអនុវត្ត ការធ្វើអាជីវកម្មនៅវៀតណាម

(VOVworld)-នារសៀលថ្ងៃទី២២មិថុនា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Trinh Dinh Dung បានអញ្ជើញទទួលជួបជាមួយអនុប្រធានប្រតិបត្តិនៃសម្ព័ន្ធ
ក្រុមហ៊ុន Coca Cola លោក Irial Finan។ នៅទីនេះ លោក Trinh Dinh Dung បានអះ
អាងថា រដ្ឋាភិបាលវៀតណាមនៅតែបន្តការបំពេញបន្ថែមយន្តការ គោលនយោបាយ
 និងកែលំអរបរិយាកាសធ្វើអាជីវកម្ម បង្កលក្ខណៈងាយស្រួលសម្រាប់អាជីវករ និង
ក្រុមហ៊ុនជាតិនិងអន្តរជាតិអនុវត្តការធ្វើអាជីវកម្មរបស់ខ្លួនដោយតម្លាភាពនិងសម
ភាព។ រួមជាមួយគ្នានោះ រដ្ឋាភិបាលវៀតណាមក៏បានសំណូមពរឲ្យអង្គភាពអាជីវ
កម្មត្រូវ គោរពសេចក្តីកំណត់របស់ច្បាប់វៀតណាមក្នុងការអនុវត្តកាតព្វកិច្ចបង់ពន្ធ
និង កាតព្វកិច្ចការពារបរិស្ថានជាដើម។

        រីឯខ្លួនវិញ អនុប្រធានប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Coca Cola លោក Irial Finan
បានរាយការណ៍អំពីសភាពការវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុននៅវៀតណាម ព្រមទាំង
 មានបំណងថា Coca Cola នឹងក្លាយទៅជាអង្គភាពអាជីវកម្មគំរូក្នុងការគោរពនូវសេច
ក្តីកំណត់អំពីការការពារបរិស្ថាន និងអនុវត្តគោលនយោបាយទាក់ទិនទៅនឹងការបង់
ពន្ធដោយតម្លាភាព ជាពិសេស បន្តការរួមចំណែកសកម្មចូលក្នុងបណ្តាសកម្មភាព
សង្គមនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ