វៀតណាមបញ្ជូននាយទាហានចំនួន ៤រូបបន្ថែមទៀត ចូលរួមរក្សាសន្តិភាព​អង្គការ​សហប្រជាជាតិ

(VOVWORLD) - មកដល់ពេលនេះ រាល់ការងារត្រៀមដាក់ពង្រាយសម្រាប់នាយទាហានបានសម្រេចរួចរាល់ហើយ នាយទាហានទាំង ៤រូប បានទទួលលិខិតយល់ព្រមពីអង្គការសហប្រជាជាតិ ហើយមានទំនុកចិត្តលើការងារ កំណត់ភារកិច្ចបានល្អ និងត្រៀមខ្លួនជាស្រេចចេញដំណើរទៅបំពេញបេសកកម្ម ដើម្បីអនុវត្តន៍ភារកិច្ចដែលបានកំណត់។
វៀតណាមបញ្ជូននាយទាហានចំនួន ៤រូបបន្ថែមទៀត ចូលរួមរក្សាសន្តិភាព​អង្គការ​សហប្រជាជាតិ - ảnh 1វៀតណាមបញ្ជូននាយទាហានចំនួន ៤រូបបន្ថែមទៀត ចូលរួមរក្សាសន្តិភាពអង្គការសហប្រជាជាតិ (រូបថត៖ VNA)

នារសៀលថ្ងៃ ទី ២២ ខែកុម្ភៈ នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ ដល់នាយទាហានចំនួន ៤រូប ដែលទទួលបន្ទុករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រចាំស្ថានបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋ ស៊ូដង់ខាងត្បូង និងតំបន់ Abyei។ មកដល់ពេលនេះ រាល់ការងារត្រៀមដាក់ពង្រាយសម្រាប់នាយទាហានបានសម្រេចរួចរាល់ហើយ នាយទាហានទាំង ៤រូប បានទទួលលិខិតយល់ព្រមពីអង្គការសហប្រជាជាតិ ហើយមានទំនុកចិត្តលើការងារ កំណត់ភារកិច្ចបានល្អ និងត្រៀមខ្លួនជាស្រេចចេញដំណើរទៅបំពេញបេសកកម្ម ដើម្បីអនុវត្តន៍ភារកិច្ចដែលបានកំណត់។

អញ្ជើញថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា នេះជាការចេញទ័ពលើកដំបូងរបស់កងទ័ពប្រជាជនវៀតណាម ដើម្បីចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពវៀតណាមឆ្នាំ ២០២៤។ លោកឧត្តមសេនីយឯក Hoang Xuan Chien បានស្នើឱ្យនាយទាហានទាំងបួនរូបពង្រីកស្មារតីសាមគ្គីភាព គោរពយ៉ាងម៉ឺងម៉ាត់តាមបញ្ជា និងការដឹកនាំរបស់ស្ថានបេសកកម្ម ធានានូវវិន័យតឹងរឹងរបស់កងទ័ពប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ