វៀតណាមបញ្ជូននាយទាហានទៅចូលរួមក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅបេសកកម្ម UNISFA ជាលើកដំបូង

(VOVWORLD) - នាថ្ងៃទី ២៨ មករា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំពិធីប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋ ដល់នាយទាហានចំនួន ៧ នាក់ ដែលទទួលបន្ទុកភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ (UNISFA) នៅទីក្រុង Abyei - តំបន់ជម្លោះរវាងស៊ូដង់និងស៊ូដង់ខាងត្បូង។
វៀតណាមបញ្ជូននាយទាហានទៅចូលរួមក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅបេសកកម្ម UNISFA ជាលើកដំបូង - ảnh 1ឧត្តមសេនីយឯកបម្រុង Hoang Xuan Chien បានប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋនិងជូនកម្រងផ្កាដល់នាយទាហានបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅបេសកកម្ម UNISFA (រូបថត៖ qdnd.vn)

ឧត្តមសេនីយឯក លោក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានក្រុមការងារអន្តរវិស័យ ប្រធានគណៈកម្មាធិការដឹកនាំនៃក្រសួងការពារប្រទេស ទទួលបន្ទុកការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា UNISFA គឺជាបេសកកម្មថ្មីមួយ ហើយជាលើកដំបូងដែលវៀតណាមបានដាក់ពង្រាយកម្លាំងរបស់ខ្លួនតាមការអញ្ជើញរបស់អង្គការសហប្រជាជាតិ។ នេះក៏ជាបេសកកម្មនាពេលខាងមុខ ដែលវៀតណាមនឹងដាក់ពង្រាយក្រុមវិស្វករ។ ដូច្នេះ ហើយ នាយទាហានទាំង៧រូប ក្រៅពីបំពេញការងារឱ្យបានល្អ ដែលអង្គការសហប្រជាជាតិប្រគល់ឱ្យហើយនោះ ក៏ត្រូវកសាងទំនាក់ទំនងល្អជាមួយបេសកកម្មនិងតាមមូលដ្ឋាន ដើម្បីគាំទ្រដល់ក្រុមវិស្វករ ដែលត្រៀមនឹងដាក់ពង្រាយ។ ឧត្តមសេនីយឯក លោក Hoang Xuan Chien ក៏មានបំណងថា នាយទាហាននឹងបន្តរក្សាទំនៀមទម្លាប់ និងវិន័យរបស់កងទ័ព គោរពយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋ ជាពិសេស ពង្រីកស្មារតីនៃសាមគ្គីភាពសមូហភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ