វៀតណាមប្តេជ្ញាគោរពតាម UNCLOS និងអនុវត្តន៍រាល់ឯកសារពាក់ព័ន្ធ

(VOVWORLD) - នាថ្ងៃទី ៣០ ខែវិច្ឆិកា អគ្គលេខាធិការនៃអាជ្ញាធរ បាតមហាសមុទ្រ (ISA) លោក Michael Lodge បានធ្វើជាប្រធានកិច្ចប្រជុំតាមអ៊ីនធឺណិត ដើម្បីណែនាំនិងពិភាក្សាអំពីរបាយការណ៍ស្តីពីការរួមចំណែករបស់ ISA ក្នុងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។

វៀតណាមប្តេជ្ញាគោរពតាម UNCLOS និងអនុវត្តន៍រាល់ឯកសារពាក់ព័ន្ធ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចូលរួមសម័យពិភាក្សានៃរបាយការណ៍ ISA (រូបថត៖ vov.vn)

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអញ្ជើញមកថ្លែងមតិក្នុងសម័យប្រជុំលើកទី II ស្តីពី “ការជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ និងការចែករំលែកធនធានស្មើៗគ្នា បម្រើផលប្រយោជន៍រួមរបស់មនុស្សជាតិ”។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងថា ការស្រាវជ្រាវវិទ្យាសាស្ត្របានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់ការអនុវត្តគោលដៅអំពីបរិស្ថាននិងសេដ្ឋកិច្ចក្រោមរបៀបវារៈអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ ហើយ ISA គឺជាទីភ្នាក់ងារតែមួយគត់ដែលមានសិទ្ធិអំណាចក្នុងការផ្តល់អាជ្ញាប័ណ្ណ និងគ្រប់គ្រងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រ ដូច្នេះចាំបាច់ត្រូវបន្តផ្សព្វផ្សាយ និងលើកទឹកចិត្តការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ចែករំលែកព័ត៌មាន និងទិន្នន័យស្រាវជ្រាវ រួមទាំងការផ្ទេរបច្ចេកវិទ្យាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់លើគោលការណ៍ថា តំបន់សមុទ្រគឺជាបេតិកភណ្ឌរួមរបស់មនុស្សជាតិ; ដំណើរការនៃការរុករក និងធ្វើអាជីវកម្មធនធានធម្មជាតិត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះ ធានានូវការចែករំលែកផលប្រយោជន៍ស្មើៗគ្នា គិតគូរពីផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍ និងមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ។ ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការគោរពនិងអនុវត្តន៍ UNCLOS និងរាល់ឯកសារពាក់ព័ន្ធក្នុងការប្រើប្រាស់សមុទ្រ មហាសមុទ្រ និងធនធានសមុទ្រប្រកបដោយនិរន្តរភាព និងសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ