វៀតណាមប្តេជ្ញាចិត្តអនុវត្តការសន្យានៅ COP26

(VOVWORLD) - នារសៀលថ្ងៃទី៣០ មិថុនា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបលោក Alok Sharma រដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេស ប្រធានកិច្ចប្រជុំអង្គ ការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។ 

វៀតណាមប្តេជ្ញាចិត្តអនុវត្តការសន្យានៅ COP26 - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបលោក Alok Sharma រដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេស ប្រធានកិច្ចប្រជុំអង្គ ការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោក Alok Sharma បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមក្នុង វិស័យបម្លែងថាមពលស្អាត ថាមពលកកើតឡើងវិញ ថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យ។ លោក Alok Sharma បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson និងប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen នាពេលថ្មីៗនេះ បានសហចុះហត្ថលេខាលើលិខិតផ្ញើជូននាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ដើម្បីស្នើឲ្យបង្កើតទំនាក់ទំនង “ភាពជាដៃគូក្នុងការបម្លែងថាមពល ប្រកបដោយនិរន្តរភាព” (JETP) រវាងក្រុម G7 និងវៀតណាម។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ វៀតណាមជា ប្រទេសដែលបានអនុវត្តគោលដៅសហសវត្សយ៉ាងឆាប់បំផុត។ ភ្លាមៗបន្ទាប់ពីមាន គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) របស់អង្គការសហប្រជាជាតិ វៀតណាមបានដាក់បញ្ចូលក្នុងច្បាប់ដើម្បីអនុវត្តគោលដៅនេះ។ លោកប្រធានរដ្ឋសភា បានបញ្ជាក់ថា ការសន្យានាពេលថ្មីៗនេះរបស់ វៀតណាមនៅ COP26 គឺជាការសន្យា នយោបាយដ៏ខ្លាំងក្លា ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ កាត់បន្ថយការបំភាយឧស្ម័ន ផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ច វិលជុំ។ វៀតណាមប្តេជ្ញាអនុវត្តការសន្យាទាំងនេះ ដោយមានការជួយឧបត្ថម្ភនិង រួមដំណើររបស់សហគមន៍អន្តរជាតិ ហើយនេះនឹងក្លាយជាភារកិច្ចដ៏សែនសំខាន់ និង បន្ទាន់មួយនាពេលខាងមុខ។ វៀតណាមនឹងបន្តធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ខ្លាំងក្លា គ្រប់ជ្រុងជ្រោយ ជាពិសេសលើវិស័យបម្លែងថាមពល និងការអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធប្រកបដោយភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីប្រែក្លាយការសន្យា របស់ខ្លួនទៅជាការពិត។ រដ្ឋសភា វៀតណាមនឹងបង្កើនតួនាទីនិតិបញ្ញត្តិ ការឃ្លាំមើល និងការបែងចែកថវិកា ដើម្បីធានាការអនុវត្តការសន្យាអាកាសធាតុរបស់វៀតណាមនៅ COP26។
លោកប្រធានរដ្ឋសភាបានស្នើឲ្យភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការសម្របខ្លួនទៅនឹងការប្រែប្រួល អាកាសធាតុ; ស្នើឲ្យភាគីអង់គ្លេសជំរុញការជួយឧបត្ថម្ភវៀតណាមក្នុងបញ្ហាដូចជាការ បណ្តុះបណ្តាល លើកកម្ពស់សមត្ថភាព និងកម្មវិធីជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីកសាងផែនការអនុវត្តការផ្លាស់ប្តូរទៅកាន់ថាមពលស្អាត និងថាមពលកកើត ឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ