វៀតណាមប្តេជ្ញាជំរុញតួនាទីរបស់ ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​និងច្បាប់អន្តរជាតិ

(VOVWORLD) - នៅថ្ងៃទី ៨ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំប្រចាំឆមានទី ១ ស្ដីពីការងារនៃយន្តការដោះស្រាយសំណុំរឿងនៅកក់ស្ទះរបស់បណ្ដាតុលាការអន្តរជាតិ (ហៅកាត់ថាយន្តការ)។
វៀតណាមប្តេជ្ញាជំរុញតួនាទីរបស់ ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​និងច្បាប់អន្តរជាតិ - ảnh 1 លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្កការសហប្រជាជាតិ (រូបថត៖ TTXVN)

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្កការសហប្រជាជាតិបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់យន្តការក្នុងការអនុវត្តបណ្ដាវិធានការណ៍ដើម្បីអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៥២៩ (ឆ្នាំ ២០២០)របស់ក្រុមប្រឹក្សាសន្តិសុខ ហើយគាំទ្រការសម្រេចការជំនុំជម្រះក្តីឲ្យទាន់ពេលវេលា អនុវត្តន៍ចខុវិស័យរបស់ក្រុមប្រឹក្សាសន្តិសុខ ស្ដីពីយន្តការ“ ទំហំតូចបំផុត ធ្វើសកម្មភាពប្រកបដោយ ប្រសិទ្ធភាព បណ្តោះអាសន្ន ជាមួយនឹងរចនាសម្ព័ន្ធនិងមុខងារកាន់តែថយចុះជាបណ្ដើរៗតាមពេលវេលា” ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថាប្រទេសជាតិមានការទទួលខុសត្រូវជាចម្បងក្នុងការកាត់ក្ដី ជំនុំជម្រះឧក្រិដ្ឋកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរ ហើយគាំទ្រដល់កិច្ចសហប្រតិបត្តិការ ជំនួយជាតិក្នុងការអនុវត្តយុត្តាធិការ ជំនុំជម្រះ។ វៀតណាមបានអះអាងការប្តេជ្ញាជំរុញតួនាទីរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

ក្នុងខែមិថុនា ឆ្នាំ ២០២០ ដោយមានការសម្របសម្រួលរបស់វៀតណាមនោះ ក្រុមប្រឹក្សាសន្តិសុខបានចរចានិងអនុម័តសេចក្តីសម្រេចចិត្តលេខ ២៥២៩ ស្តីពីការបូកសរុបប្រតិបត្តិការនៃយន្តការ។ កិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយបណ្តាប្រទេសជាសមាជិក ក្រុមប្រឹក្សាសន្តិសុខនិងអង្គការសហប្រជាជាតិ ដែលទាក់ទងនឹងការងាររបស់យន្តការនេះត្រូវបានប្រទេសជាច្រើនវាយតម្លៃខ្ពស់ ដោយបានបង្ហាញលក្ខណៈសត្យានុម័ត និងជំនាញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ