វៀតណាមប្តេជ្ញាបន្តជំរុញនិងការពារសិទ្ធិមនុស្ស
(VOVWORLD) - នាថ្ងៃទី ២២ ខែមករានៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុង ហ្សឺណែវ (នៃប្រទេសស្វីស) គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីការបរទេសលោក Le Hoai Trung អញ្ជើញចូលរួមក្នុងកិច្ចសន្ទនាស្តីពីរបាយការណ៍ថ្នាក់ជាតិរបស់វៀតណាម តាមយន្តការពិនិត្យទូទៅជាសកល តាមកាលកំណត់ (UPR) ជុំទី៣នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ។
អនុរដ្ឋមន្រ្តីការបរទេស លោក Le Hoai Trung |
ថ្លែងមតិនៅកិច្ចប្រជុំ អនុរដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung បានអះអាងថា វៀតណាមទទួលស្គាល់ថា ការពិនិត្យតាមយន្តការ UPR ជាការបំពេញកាតព្វកិច្ចរបស់ប្រទេសជាសមាជិក ដែលមានការទទួលខុសត្រូវ របស់អង្គការសហប្រជាជាតិ ព្រមទាំងជាឱកាសដើម្បីណែនាំដល់សហគមន៍អន្តរជាតិ អំពីគោលនយោបាយឥតងាករ៉េ កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលលនានាក្នុងកិច្ចការពារនិងជំរុញសិទិ្ធមនុស្សនៅវៀតណាម ជាពិសេសគឺជួបពិភាក្សាជាមួយដៃគូអន្តរជាតិ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យសិទ្ធិមនុស្ស។
ប្រទេសជាច្រើនក៏បានវាយតម្លៃថា របាយការណ៍ថ្នាក់ជាតិនិងបទបង្ហាញរបស់គណៈប្រតិភូវៀតណាមមានគុណភាពល្អ ផ្តល់នូវព័ត៌មានពេញលេញនិងទូលំទូលាយស្តីពីស្ថានភាពធានាសិទ្ធិមនុស្សនៅវៀតណាម ព្រមទាំងចាត់ទុកថា វៀតណាមមានវិធីសាស្រ្តអភិក្រមសកម្ម បើកចំហនិងតម្លាភាពក្នុងដំណើរការចងក្រងរបាយការណ៍ UPR នេះ។ គណៈប្រតិភូវៀត ណាមបានឆ្លើយសំណួរជាច្រើន បានផ្តល់នូវព័ត៌មានជាក់លាក់អំពីគោលនយោបាយ ច្បាប់ ការអនុវត្តដើម្បីការពារនិងជំរុញសិទិ្ធមនុស្សនៅវៀត ណាម ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីរួមចំណែកដល់កិច្ចសហប្រតិ បត្តិការអន្តរជាតិនៅក្នុងវិស័យនេះទៀតផង។
នៅចុងបញ្ចប់នៃកិច្ចសន្ទនា វៀតណាមបានទទួលអនុសាសន៍ជាច្រើន ដែលមានខ្លឹមសារដ៏សម្បូរបែប ស្តីពីវិស័យទាំងអស់នៃសិទ្ធិមនុស្ស។
តាមគម្រោង ក្រុមការងារ UPR នឹងបើកកិច្ចប្រជុំម្តងទៀត នៅរសៀលថ្ងៃទី ២៥ ខែមករា ដើម្បីពិនិត្យឡើងវិញនិងអនុម័តនូវរបាយការណ៍ពោលខាងលើរបស់វៀតណាម មុននឹងដាក់ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អនុម័តជាផ្លូវការនៅខែមិថុនាឆ្នាំ ២០១៩ខាងមុខ៕