វៀតណាមប្តេជ្ញាបន្តរួមវិភាគទានឱ្យអស់ពីសមត្ថភាពក្នុងកិច្ចខិតខំរួមជាមួយបណ្តាប្រទេសជំនះលើជំងឺរាតត្បាត
(VOVWORLD) - កិច្ចពិភាក្សានេះក្រោមមូលបទ “ថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ៖ អនុវត្តន៍សេចក្តីសម្រេចចិត្ត លេខ ២៥៣២ ដើម្បីធានាបាននូវការទទួលបានវ៉ាក់សាំងការពារកូវីដ ១៩ ប្រកបដោយយុត្តិធម៌ ក្នុងបរិបទនៃជម្លោះនិងអសន្តិសុខ”។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមសម័យប្រជុំពិភាក្សាតាមអ៊ិនធឺរណែតរបស់ក្រុមប្រឹក្សាសន្តិសុខ (រូបថត៖ TTXVN) |
នាថ្ងៃទី ១៧ ខែកុម្ភៈ តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែកុម្ភៈឆ្នាំ ២០២១ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមសម័យប្រជុំពិភាក្សាតាមអ៊ិនធឺរណែតរបស់ក្រុមប្រឹក្សាសន្តិសុខ។ កិច្ចពិភាក្សានេះក្រោមមូលបទ “ថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ៖ អនុវត្តន៍សេចក្តីសម្រេចចិត្ត លេខ ២៥៣២ ដើម្បីធានាបាននូវការទទួលបានវ៉ាក់សាំងការពារកូវីដ ១៩ ប្រកបដោយយុត្តិធម៌ ក្នុងបរិបទនៃជម្លោះនិងអសន្តិសុខ”។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិចាំបាច់ត្រូវសហការប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តយុទ្ធសាស្រ្តឆ្លើយតបនឹងជំងឺរាតត្បាតនិងការចាក់វ៉ាក់សាំង ប្រកបដោយប្រសិទ្ធភាព។ ការធានាឱ្យមានបរិយាកាសស្ថេរភាពនិងការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គឺជាកត្តាសំខាន់ក្នុងការបង្ករលក្ខណៈងាយស្រួលឲ្យការចាក់វ៉ាក់សាំងមានភាពទូលំទូលាយ។
ទន្ទឹមជាមួយគ្នានោះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានអំពាវ នាវឱ្យក្រុមប្រឹក្សាសន្តិសុខ ពង្រឹងការអនុវត្តសេចក្តីសម្រេចចិត្ត លេខ ២៥៣២ ជាពិសេសអំពាវនាវឱ្យមានបទឈប់បាញ់ជាសកល ដោយចាត់ទុកទាំងនេះជាលក្ខ័ខ័ណ្ឌចម្បងសម្រាប់អង្គការសហប្រជាជាតិនិងភាគីពាក់ព័ន្ធក្នុងការចែកចាយវ៉ាក់សាំងក្នុងគោលដៅមនុស្សធម៌។ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានអះអាងថា ក្នុងនាមជាសមាជិកសកម្មរបស់អាស៊ាននិងអង្គការសហប្រជាជាតិ វៀតណាមប្តេជ្ញាបន្តរួមវិភាគទានឱ្យអស់ពីសមត្ថភាពក្នុងកិច្ចប្រឹងប្រែងរួមជាមួយបណ្តាប្រទេសជំនះលើជំងឺរាតត្បាត៕