វៀតណាមប្តេជ្ញាប្រឆាំងជំទាស់រាល់កាយវិការប្រើប្រាស់អំពើរហឹង្សាឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សាចំពោះនាវា


វៀតណាមប្តេជ្ញាប្រឆាំងជំទាស់រាល់កាយវិការប្រើប្រាស់អំពើរហឹង្សាឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សាចំពោះនាវា - ảnh 1
វៀតណាមប្តេជ្ញាប្រឆាំងជំទាស់រាល់កាយវិការប្រើប្រាស់អំពើរហឹង្សាឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សាចំពោះនាវាវៀតណាម

        Vovworld-នាថ្ងៃទី២៧វិច្ឆិកា ឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្ដីពីប្រតិកម្ម​របស់​វៀតណាមចំពោះព័ត៌មាននាវាប៉ូលីសសមុទ្រនិងនាវាយោធារបស់ចិនបានហ៊ុំព័ទគំរាមកំហែងប្រើប្រាស់អំពើរហឹង្សាចំពោះនាវា Hai Dang 05 របស់វៀត​ណាម អ្នកនាំពាក្យ​ក្រសួងការបរទេសវៀតណាមលោក Le Hai Binh បាន​លើកច្បាស់ថា៖

“ស្ថាប័នមានសមត្ថកិច្ចក្នុងប្រទេសកំពុងបញ្ជាក់ច្បាស់ទីតាំងដំបន់ដែលកើតមានឡើងករណីក៏ដូចជាបញ្ហាទាក់ទិននានាដើម្បីមានវិធានការតស៊ូការទូតឲ្យ​សមស្រប។

ខ្ញុំសូមអះអាងនូវគោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាមគឺប្តេជ្ញា​ប្រឆាំង​ជំទាស់រាល់កាយវិការប្រើប្រាស់អំពើរហឹង្សាឬគំរាមកំហែងប្រើប្រាស់អំពើរហឹង្សា​ចំពោះនាវាទូកវៀតណាម។ ប្រការនោះគឺរំលោភនឹងច្បាប់អន្តរជាតិ បញ្ច្រាស់នឹង​ស្មារតី​នៃសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅ​សមុទ្រខាងកើត (DOC) គំរាមកំហែងដ៏ធ្ងន់ធ្ងរលើសន្តិភាពស្ថិរភាពនៅដំបន់និង​មិន​អាចយល់ព្រម​បាន​ទាំងស្រុង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ