វៀតណាមប្តេជ្ញាមិនឱ្យកើតមានវិបត្តិសេដ្ឋកិច្ចនិងសុខាភិបាលឡើយ

(VOVWORLD) -  នៅព្រឹកថ្ងៃទី ១៥ ខែសីហា លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinhបានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីធ្វើការពិភាក្សាលើការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅតាមខេត្ត ក្រុងនានា ដែលកំពុងអនុវត្តន៍វិធានការរក្សាគម្លាតសង្គមតាមសារាចរលេខ ១៦។

វៀតណាមប្តេជ្ញាមិនឱ្យកើតមានវិបត្តិសេដ្ឋកិច្ចនិងសុខាភិបាលឡើយ - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន ខេត្ត ក្រុងនានា ក្នុងការអនុវត្តវិធានការរក្សាគម្លាតសង្គមនារយៈពេលកម្លងទៅ។ ដោយមានកិច្ចខិតខំប្រឹងប្រែងទាំងនេះវៀតណាមសម្រេចបានលទ្ធផលវិជ្ជមានជាជំហានដំបូងក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ យោងតាមលោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតគឺមិនធ្លាប់មានតាំងពីមុនមកឡើយ ដូច្នេះយើងត្រូវអនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងជំងឺផង និងដកបទពិសោធន៍ផង។ លោកនាយករដ្ឋមន្រ្តីបានលើកសំណើរថាចាំបាច់ត្រូវដាក់ចេញផែនការ គោលដៅ និងវិធានការ ដើម្បីសម្រេចការងារ ហើយប្តេជ្ញាមិនឱ្យវិបត្តិសេដ្ឋកិច្ចនិងសុខាភិបាលកើតមានឡើយ។

ក្នុងកាលៈទេសៈដែលមិនទាន់មានវ៉ាក់សាំង និងថ្នាំព្យាបាលអ្នកជំងឺនោះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វិធានការរក្សាគម្លាតសង្គមត្រូវតែអនុវត្តឱ្យបានហ្មត់ចត់ ព្រោះថាការឆ្លងជំងឺបានកើតមានរវាងមនុស្សទៅមនុស្ស ដូច្នេះត្រូវកាត់ផ្ដាច់ខ្សែចម្លងចេញពីសហគមន៍តាមរយៈវិធានការធ្វើតេស្តរកជំងឺ។

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមូលដ្ឋានបានរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តីអំពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានឲ្យដឹងថា នារយៈពេលខាងមុខ ទីក្រុងហូជីមិញនិងខេត្តក្រុងភាគខាងត្បូង ចាំបាច់ត្រូវបន្តអនុវត្តវិធានការបង្ការនិងគ្រប់គ្រងការរាតត្បាតនៅកម្រិតខ្ពស់បំផុត ធានាការកាត់ផ្ដាច់ខ្សែចម្លងឲ្យបានហ្មត់ចត់ ព្រមទាំងលើកកម្ពស់ការព្យាបាលជូនអ្នកជំងឺផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ