|
វេទិការទ្វីបអាស៊ី Boao ឆ្នាំ២០១២ (EPA) |
Vovworld-ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមវេទិការទ្វីបអាស៊ី Boao ឆ្នាំ២០១៤។ ក្រៅពី
វៀតណាម នៅមានថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសចំនួន៨ផ្សេងទៀតក្នុងដំបន់
បានចូលរួមវេទិការនេះ។
វេទិការទ្វីបអាស៊ី Boao ឆ្នាំ២០១៤នឹងបានប្រព្រឹត្តទៅនៅទីរួមខេត្ត Boao
ខេត្ត Hainan ចិន ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១មេសា។ តាមអ្នកនាំពាក្យក្រសួងការ
បរទេសចិនលោក Hunglei ថា នាយករដ្ឋមន្ត្រីចិនលោក Li Keqiang នឹងមាន
សន្ទរកថានៅពិធីប្រារព្ធ។
វេទិការទ្វីបអាស៊ី Boao ត្រូវបានរៀបចំជាប្រចាំឆ្នាំ។ នេះជាវេទិការអន្តរជាតិក្រៅរដ្ឋាភិបាលសំរាប់ថ្នាក់ដឹកនាំរដ្ឋាភិបាលអង្គភាពអាជីវកម្មនិងអ្នកស្រាវជ្រាវ
នៃបណ្ដាប្រទេសទ្វីបអាស៊ីនិងទ្វីបផ្សេងៗ សំដៅចែករំលែកទស្សនវិស័យលើគ្រប់បញ្ហាក្នុងដំបន់និងពិភពលោក៕